ព័ត៌មានជាតិ
រដ្ឋមន្រ្តីការងារ ជំរុញសមាគមអតីតនិស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េពង្រីកសមាជិកភាព និងសកម្មភាពក្នុងសង្គម
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានជំរុញឱ្យសមាគមអតីតនិស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េ (ស.អ.ខ.ក./KAAC) ពង្រីកសមាជិកភាពសមាគម និងពង្រីកសកម្មភាពជាមួយភាគីពាក់ព័ន្ធដើម្បីចូលរួមសកម្មភាពក្នុងសង្គមជាតិ។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្រ្តីក្រសួងការងារ និងលោក Park JungWook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអតីតនិស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េចំនួន៦៥រូប ដែលកម្មវិធីនេះបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងរាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី បានលើកឡើងថា ការបង្កើនចំនួនសមាជិកភាពក្នុងក្រុមនឹងធ្វើឱ្យសមាគមអាចដើរតួនាទីកាន់តែសំខាន់បន្ថែមទៀត ក្នុងការរឹតចំណងមិត្តភាពវាងអតីតនិស្សិតខ្មែរទាំងអស់ ហើយសមាគមបញ្ញវន្តនេះ នឹងអាចចូលរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែស្អិតរមួត។
សូមបញ្ជាក់ថា សមាគមអតីតនិស្សិតខ្មែរពីសាធារណរដ្ឋកូរ៉េនេះ ត្រូវបានបង្កើតឡើងដោយអតីតនិស្សិតខ្មែរមួយក្រុមកាលពីឆ្នាំ២០១៥ ដើម្បីជួបជុំអតីតនិស្សិតកម្ពុជា មកពីកូរ៉េ គោលបំណងអនុវត្តសកម្មភាពនានា ប្រកបដោយភាពវិជ្ជមាន ផ្អែកលើមូលដ្ឋានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់សម្រាប់សង្គមជាតិ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ