ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រកាសធ្វើតេស្ត រកសារធាតុញៀនលើមន្ត្រីក្រោមឱវាទរបស់ខ្លួន
ដើម្បីចូលរួមរឹតបន្ដឹងចំពោះបញ្ហាគ្រឿងញៀននៅកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានប្រកាសអនុវត្តការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីក្រោមឱវាទរបស់ខ្លួន នាពេលខាងមុខ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
ការអនុវត្តការធ្វើតេស្តរកសារធាតុលើមន្ត្រីនគរបាលអន្តោប្រវេសន៍ នាពេលនេះ គឺដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានណែនាំឱ្យគ្រប់អង្គភាពត្រូវរឹតបន្ដឹងចំពោះបញ្ហាគ្រឿងញៀន និងមន្ត្រីក្រោមឱវាទដែលមានការពាក់ព័ន្ធនឹងបញ្ហានេះ។
ក្នុងន័យនេះ សំដៅអនុវត្តតាមខ្លឹមសារណែនាំ និងមានវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលមានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់នោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តការធ្វើតេស្តរកសារធាតុជាតិញៀនលើមន្ត្រីក្រោមឱវាទទាំងអស់នាពេលដ៏ខ្លីខាងមុខនេះ។
កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយក្នុងករណីរកឃើញកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។
សម្ដេចធិបតី បន្តថា ចំពោះកងកម្លាំងប្រដាប់អាវុធណា ដែល ជួញដូរគ្រឿងញៀន មិនត្រឹមតែបណ្តេញចេញពីក្របខណ្ឌនោះទេ ថែមទាំងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ដែលជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែធ្វើឱ្យល្អ ស្អាតស្អំ មិនមានការពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?