ព័ត៌មានជាតិ
លោក ហេង សួរ៖ ការធ្វើទេសន្តរប្រវេសន៍ជោគជ័យត្រូវការភាគី៥សប្បាយចិត្ត
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញ បានលើកឡើងថា ការធ្វើទេសន្តរប្រវេសន៍ជោគជ័យ ត្រូវការភាគីចំនួន៥សប្បាយចិត្ត។

ចំណុចទាំង៥នោះរួមមាន ទី១ ពលករខ្មែរដែលចង់ធ្វើការនៅបរទេសប្បាយចិត្ត ព្រោះមានការងារដែលមានលក្ខខណ្ឌសមរម្យ និងមានការយកចិត្តទុកដាក់ និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ទី២ និយោជក នៃប្រទេសទទួលពលករដែលត្រូវតែសប្បាយចិត្តព្រោះមានកម្លាំងពលកម្មសម្រាប់សង្វាក់ផលិតកម្មរបស់ខ្លួន។ ដោយឡែក ទី៣គឺ ក្រុមគ្រួសាររបស់ពលករទាំងអស់សប្បាយចិត្ត និងអបអរសាទរព្រោះកូនចៅរបស់ខ្លួនមានការងារធ្វើដោយសុវត្ថិភាព និងមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។ ហើយទី៤ អ្នកសម្របសម្រួល ឬភ្នាក់ងារជ្រើសរើសឯកជនពីប្រទេសបញ្ជូន និងដៃគូរទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជានៅប្រទេសគោលដៅដែលគេចផុតពីបណ្តឹងរបស់ពលករ និងទទួលបានប្រាក់ចំណេញសមរម្យដោយមិនហួសហេតុដែលគ្រប់ភាគីទទួលលយកបាន។ និងទី៥ចុងក្រោយ រដ្ឋាភិបាលប្រទេសបញ្ជូន និងប្រទេសទទួលដែលត្រូវសប្បាយចិត្ត។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាដែលជាប្រទេសបញ្ជូន សប្បាយចិត្តដោយពលរដ្ឋរបស់ខ្លួនទទួលបានការគាំពារ និងកិច្ចអន្តរាគមន៍ពីប្រទេសទទួល ហើយប្រទេសទទួលក៏សប្បាយរីករាយដោយសារមានកម្លាំងពលកម្មដែលបំពេញកង្វះខាតដើម្បីធានានិរន្តរភាពសេដ្ឋកិច្ចនៃប្រទេសជាតិរបស់ខ្លួន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ប្រសិនបើភាគីទាំង៥នេះមិនសប្បាយចិត្តនោះទេ គឺការធ្វើទេសន្តរប្រវេសន៍មិនជោគជ័យនោះទេ ព្រោះភាគីទាំង៥នេះត្រូវតែសប្បាយចិត្តដូចៗគ្នាដោយគ្មានភាគីណាមួយសប្បាយចិត្ត ហើយភាគីមួយទៀតមិនសប្បាយចិត្តនោះទេ”។
សម្រាប់លោករដ្ឋមន្ត្រី ចំណុចទាំងនេះ គឺជាកិច្ចការអាទិភាពរបស់ក្រសួងដែលនឹងត្រូវធ្វើនៅអាណត្តិទី៧នេះ ដើម្បីធានាថា ភាគីទាំងអស់សប្បាយចិត្តក្នុងគោលបំណងធ្វើឱ្យការធ្វើទេសន្តរប្រវេសន៍ពីកម្ពុជាជោគជ័យ៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?