ព័ត៌មានជាតិ
សត្វព្រៃអាចនឹងបាត់បង់ ប្រសិនបើនៅតែមានការបរបាញ់ និងដាក់អន្ទាក់
សត្វឈ្លូស២ក្បាល ត្រូវបានជាប់អន្ទាក់ព្រានងាប់ នៅឧទ្យានុរក្សក្នុងដែនជម្រកសត្វព្រៃលំផាត នេះបើយោងតាមអង្គការជីវិតសត្វស្លាបអន្ដរជាតិ ចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
នេះបើតាមការបញ្ជាក់ពីអង្គការជីវិតសត្វស្លាបអន្ដរជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឧទ្យានុរក្សក្នុងដែនជម្រកសត្វព្រៃលំផាត់ បានប្រទះសត្វឈ្លូសចំនួន ០២ក្បាល បានងាប់នៅនិងកន្លែងដែលពួកវាជាប់អន្ទាក់របស់ព្រានព្រៃ តាមការអះអាងសត្វ សត្វឈ្លូស០២ក្បាលនេះ បានងាប់ប្រហែល១អាទិត្យមកហើយ។
លោកប៊ូ វរសក្ស នាយកកម្មវិធីអង្គការ ជីវិតសត្វស្លាប ប្រចាំកម្ពុជា បានបង្ហាញការព្រួយបារម្ភនិងសំណូមពរក្នុងនាមអង្គការ ដល់ឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ មេត្តាបង្កើនការល្បាត ការអនុវត្តច្បាប់នៅតាមទីតាំងត្រពាំងសំខាន់ៗ ដែលនៅសេសសល់ទឹកដើម្បីដោះអន្ទាក់ បង្ក្រាបជនល្មើស និងស្វែងរកជនល្មើស។ លើសពីនេះ លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋមួយចំនួនតូច សូមបញ្ឈប់ការបរបាញ់ និងដាក់អន្ទក់សត្វព្រៃតទៅទៀត ដើម្បីទុកឲ្យកូនចៅជំនន់ក្រោយបានស្គាល់ និងទាក់ទាញភ្ញៀវទេសចរ តាមធម្មជាតិ។
ទន្ទឹមជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា អន្ទាក់គឺជាឃាតករសំលាប់សត្វព្រៃយ៉ាងសាហាវ ហើយការកើនចំនួនអន្ទាក់ដ៍ច្រើន និងកំណើននៃការបបាញ់ ការបំពុលតាមត្រពាំង គឺជាកត្តាគំរាមកំហែងដល់សត្វព្រៃដែលអង្គការជីវិតសត្វស្លាបមានការព្រួយបារម្ភយ៉ាងខ្លាំង៕
អត្ថបទ៖ ជលសាល
សូមចុចអាន៖ ស្រាយចម្ងល់ពេលឃើញខ្សែទឹកទន្លេហូរម្ខាងល្អក់ ម្ខាងថ្លានៅទន្លេចតុមុខ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»