Connect with us

ព័ត៌មានជាតិ

ព្រះអង្គ ចន្ទមុនី សម្រេចរំសាយជួប​ជុំ​បរិស័ទក្រោមហេតុផលបារម្ភពីសុខភាព​

បានផុស

នៅ

​ព្រះអង្គ ចន្ទមុនី ​បានសម្រេចផ្អាកក្នុងការសុំជួបថ្វាយបង្គំ និងលុបចោលការសុំនិមន្ត​ទៅតាម​បណ្ដា​រាជ​ធានី ខេត្តនានា ក្រោមហេតុផលបារម្ភពីព្រះសុខភាព និងព្រះកាយពលរបស់ព្រះអង្គ។

​បើយោងតាមសេចក្ដីជូនដំណឹងរបស់វត្តចន្ទប្បជោត្តនារាម ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ ប្រជាបរិស័ទមានការភ្ញាក់ផ្អើលនាំគ្នាមកគោរពក្រាបថ្វាយបង្គំ និងសុំនិមន្តព្រះធម្មវន វាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម មានចំនួនច្រើនកើនឡើងមិនដាច់ រហូតមកដល់សព្វថ្ងៃមានរយៈពេល ៤ ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ទន្ទឹមនឹងការភ្ញាក់ផ្អើលនេះផងដែរ ការគោរពប្រតិបត្តិរបស់បរិស័ទខ្លះត្រឹមត្រូវល្អ តាមរបៀបប្រពៃណី សាសនា ហើយបរិស័ទខ្លះទៀត មានភាពមិនសមរម្យ បង្កឲ្យមានភាពអសណ្តាប់ធ្នាប់ នៅក្នុងវត្តអារាម ក៏ដូចជាតាមបណ្តារាជធានីខេត្ត និងទីកន្លែងផ្សេងៗ ដែលព្រះអង្គគ្រូបាននិមន្តទៅដល់ ក្នុងលក្ខណៈរូបភាពប្រជែងគ្នាចង់ជួប ចង់ឃើញ ព្រះអង្គគ្រូ មិនថាយប់ ឬថ្ងៃដែលបង្កឲ្យទៅជាផលរំខានដល់ព្រះអង្គមិនមានពេលគ្រប់គ្រាន់ក្នុងការសម្រាកព្រះកាយ ប៉ុន្តែ រយៈពេល ៤ខែ កន្លងមកនេះ ព្រោះតែទឹកព្រះទ័យ អាណិតមេត្តាដល់បរិស័ទទើបព្រះអង្គបន្តជួប ដោយមិនគិតអំពីភាពនឿយហត់។

ប្រភពដដែលបន្ថែមថា៖ «អាស្រ័យការបារម្ភពីព្រះសុខភាព និងព្រះកាយពលរបស់ព្រះអង្គគ្រូ អំពីសំណាក់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តយើងខ្ញុំ មិនអាចបណ្តែតបណ្តោយឲ្យសភាពរបស់បរិស័ទ ចេះតែបន្ត ក្នុងរូបភាពបែបនេះតទៅទៀតទេ យើងខ្ញុំព្រះ ករុណាអាត្មាភាពជាព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តចន្ទប្បជោត្តនារាម សូមសម្រេច រំសាយ​​នូវរាល់ការជួបជុំធំៗ តាមបណ្តា រាជធានីខេត្ត វត្តអារាម ដែលបាននិមន្តព្រះអង្គបូករួមទាំងនៅក្នុងវត្ត ចន្ទប្បជោត្ត​នារាម ផ្ទាល់ផង ដែលមានមនុស្សចូលរួមច្រើន រហូតគ្រប់គ្រងសណ្ដាប់ធ្នាប់ អនាម័យ និងផាសុខភាព សុវត្តិភាព ជូនដល់ប្រជាពលរដ្ឋមិនបានល្អ បង្កឲ្យមានរូបភាពមិន ល្អនៅក្នុងសង្គម»។

អាស្រ័យហេតុនេះ គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម សូមនិរាករណ៍នូវរាល់លិខិតនិមន្ត និងការនិមន្ត ក្នុងលក្ខណៈ មហាជនដែលបានឯកភាព និងមិនទាន់បានឯកភាពទាំងអស់ ចាប់តាំងពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាបាន នូវ សណ្ដាប់ធ្នាប់ និងអនាម័យជូនដល់ប្រជាពុទ្ធបរិស័ទទាំងអស់ ក៏ដូចជា មានពេលទុកឲ្យព្រះអង្គគ្រូ បានសម្រាក និងបដិបត្តិ តាមរបៀបអធ្យាស្រ័យរបស់ព្រះអង្គ តាមធម្មតាវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៦ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៥៧ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១ ម៉ោង មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

Sokha Hotels

ព័ត៌មានពេញនិយម