ព័ត៌មានជាតិ
តំណាងក្រសួងវប្បធម៌ ប្រគល់ថវិកាសប្បុរសធម៌ជាង ២០០ លានរៀល ដល់មន្ទីរពេទ្យ ចំនួន ០២ នៅសៀមរាប-អង្គរ
កាលពីពេលថ្មីៗ នេះ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននាំយកថវិកាសប្បុរសធម៌សរុបចំនួន ២០២ លានរៀល ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ចំនួន ១៥២ លានរៀល និងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន ៥០ លានរៀល ដើម្បីជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យទាំងពីរ សម្រាប់ការព្យាបាលដល់អ្នកជំងឺកុមារា កុមារី ជនក្រីក្រ អ្នកមានផ្ទៃពោះ និងអ្នកជំងឺទូទៅ ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ។

ការនាំយកថវិកាសប្បុរសធម៌ទៅប្រគល់ជូនមន្ទីរពេទ្យទាំងពីរនេះ ជាកាយវិការដ៏ប្រពៃ កើតចេញពីគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលតែងចូលរួមយ៉ាងសកម្មក្នុងការចែករំលែកក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ខ្ពស់ដល់ពលរដ្ឋស្របតាមគោលនយោបាយគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។

គួររំលឹកថា កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍«រាត្រីសមោសរសប្បុរសធម៌» និងទទួលបានការបរិច្ចាគពីសប្បុរសជន ឯកឧត្ដម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា អស់លោក លោកស្រី ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នោះ៕






-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?