Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ​ ប្រកាសពីភាពជោគជ័យ ​ក្នុងការរៀបចំការប្រឡង​ជ្រើសរើសមន្ត្រី ​កសិកម្មឃុំ ឆ្នាំ ២០២៣

បានផុស

នៅ

ក្រសួងមុខងារសាធារណៈនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ ​បានប្រកាសការបញ្ចប់​ដំណើរការប្រឡងប្រជែង​ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ដោយជោគជ័យ។

​យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងមុខងារសាធារណៈ ចេញផ្សាយនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣នេះបានឱ្យដឹងថា ដំណើរការប្រឡងសំណេរនៃការប្រឡងប្រជែងជ្រើស​រើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាសម័យប្រឡងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំណែសន្លឹកកិច្ចការ ដែលបានប្រព្រឹត្តទៅនៅមណ្ឌល​កំណែសាលាភូមិន្ទរដ្ឋបាលបានបញ្ចប់ដោយជោគជ័យ មានវិន័យ បើកចំហរ សណ្តាប់ ធ្នាប់ និងភាពសុក្រឹត ស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងសារ ព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ជាការប្រឡងប្រជែងជ្រើស​រើសមន្ត្រីរាជការ​ស៊ីវិលលើកទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្អែកលើ គោលការណ៍ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

​ការប្រឡងនេះមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៣ ១៧៣ នាក់ (ស្រី១៤៧៤នាក់) ដែលមានបន្ទប់ប្រឡងចំនួន៩៣បន្ទប់។ វិញ្ញាសាមាន ៣ គឺជំនាញកសិកម្ម ភាសាងអង់គ្លេស ​និងវិញ្ញាសាពុចម្លើយ។

ការប្រឡងប្រជែងត្រូវបានឃ្លាំមើល និងសហការសម្របសម្រួលបេក្ខជនដោយ អង្គភាពប្រឆាំងអំពើពុក រលួយចំនួន១១៩រូប, សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២០រូប, តំណាងសាកលវិទ្យាល័យចំនួន ៨រូប និង សាធារណជនដែលបានចុះឈ្មោះចូលរួមដោយស្ម័គ្រចិត្តចំនួន១០រូប រួមជាមួយអ្នកសារព័ត៌មានចំនួន២៣ រូប។

ដំណើរការកែសន្លឹកកិច្ចការ ក្នុងមណ្ឌលកំណែដែលមានបំពាក់កាមេរ៉ាសុវត្ថិភាព២៤ ម៉ោង ត្រូវបានអនុវត្តអនុលោមនីតិវិធីដែលមានចែងជាដំណាក់កាល ដោយមានការផ្ទៀងផ្ទាត់ និងសង្កេតការណ៍ យ៉ាងលម្អិតរហូតឈានដល់ការរៀបលំដាប់ពិន្ទុស្វែងរកជ័យលាភីនៃឃុំនីមួយៗ។

កំណែវិញ្ញាសា និងការបូកពិន្ទុ ដែលត្រូវបានអនុវត្តតាមប្រព័ន្ធចុះលេខសម្ងាត់ និងអនាមិក បានចប់សព្វគ្រប់នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយប្រើប្រាស់រយៈពេល៥ថ្ងៃ។

ជាលទ្ធផលបេក្ខជនចំនួន២៥០នាក់ (ស្រី៩៤នាក់) ជាប់ជាស្ថាពរសម្រាប់ឃុំ គោលដៅនៃការជ្រើសរើសទាំង២៥០ និងមានបេក្ខជនចំនួន១០នាក់ ក្នុងមួយស្រុក ជាបេក្ខជនជាប់បម្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម