ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន សាទរសមិទ្ធផលជិត ១ លានដុល្លារ នៅវត្តចាក់អង្រែក្រោម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ទុកជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការអបអរសាទរសមិទ្ធផលជិត ១លានដុល្លារ នៅវត្តចាក់អង្រែក្រោម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ដើម្បីទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនាក្រោមដំបូលសន្តិភាព។
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្តចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ១២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ថ្វាយប្រគេនដល់ ព្រះគ្រូខន្តិមុនី គឹម នី រួមជាមួយ លោកឧកញ៉ា សៀង ម៉េង និង លោកជំទាវ មាន សុភា ឯកឧត្តម សូ ចាន់ធី និងលោកជំទាវ ឯកឧត្តម លោកជំទាវ អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់សាលារាជធានីភ្នំពេញ ខណ្ឌមានជ័យ ព្រមទាំងពុទ្ធចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធផលយ៉ាងច្រើន រួមមាន ៖ ព្រះវិហារថ្មីមួយកម្ពស់ ២ ជាន់ ព្រមទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលានិច្ចភត្ត បណ្ណាល័យ កុដិព្រះសង្ឃ (កម្ពស់ ២ជាន់) របងនិងខ្លោងទ្វារ ផ្លូវបេតុង វច្ចកុដិ ជួសជុលសាលាធម្មសភា ដែលបានចំណាយពេលសាងសង់អស់រយៈពេល ១០ ឆ្នាំ ០៩ ខែ) និងបានចំណាយថវិកាសាងសង់អស់ចំនួន ៩៧២.២៩៥ ដុល្លារ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ផងដែរថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តទៅលើនយោបាយឈ្នះ ឈ្នះ។ សម្តេច បានបន្តទៀតថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍផ្សេងៗ ក៏យើងមិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្កបង្កើនចំណូលយកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ។ ប៉ុន្តែដោយសារសន្តិភាពមាននៅក្នុងប្រទេសយើងនេះហើយ ដែលយើងអាចជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់។
ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះនៅគង់វង្សស្ថិតស្ថេរ ដើម្បីជាការចូលរួមចំណែកក្នុងការការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ