Connect with us

ព័ត៌មានជាតិ

មកស្គាល់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៧ ដែលបានចុះបញ្ជី​នៅក្រសួងពាណិជ្ជកម្ម

បានផុស

នៅ

គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា បានចំនួន ៧មុខ រួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងក្នុងឆ្នាំ ២០២៣នេះ មានអំបិលកំពត-កែប ទឹកត្រីកំពត-កែប និងបង្កងតាកែវ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រី ចម និម្មល ក្រសួងពាណិជ្ជកម្ម ក៏បានចុះបញ្ជីម៉ាកសមូហភាព ចំនួន ៩ម៉ាក ដោយក្នុងនោះ មានម៉ាក​សមូហភាពកម្ពុជា ចំនួន៨ រួមមាន គុយទាវភ្នំពេញ អំបុកកំពង់ធំ អង្ករព្រះវិហារ អង្ករ​ក្រអូប SKO អង្ករដំណើប DSMK ហើយនៅក្នុងឆ្នាំ ២០២៣នេះ មានចំនួនបីម៉ាក មានដូចជា ដូងខ្ទិះបាត់ដំបង នំបញ្ចុកសៀមរាប ក្រូចថ្លុងកោះពី និងមានម៉ាកសមូហភាពបរទេសចំនួនមួយផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជី​សរុបមានចំនួន ៥៦៤៤៥ ដែលក្នុងនោះជាង ៣ម៉ឺន ១ពាន់ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅឆ្នាំ ២០២៣។​ ជាមួយគ្នានេះ ក្រសួងបានផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ១០៤ក្រុមហ៊ុន​ ដោយបានចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិ មានចំនួន ៤១៤៥ម៉ាក និងប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិ មានចំនួន ៣៧២៤ម៉ាក។

នៅឆ្នាំ ២០២៣នេះ ដើម្បីទ្រទ្រង់វិស័យពាណិជ្ជកម្មក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងទាក់ទាញការវិនិយោគ​តាមរយៈការបង្កើត​បរិស្ថានធុរកិច្ចប្រកបដោយមានភាពជឿទុកចិត្ត និងតម្លាភាព ក្រសួងពាណិជ្ជកម្ម បានកសាង​លិខិតបទដ្ឋានគតិយុត្តមួយចំនួនរួមមាន ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីវិសោធនកម្មពាណិជ្ជកម្មជាដើម។

សូមបញ្ជាក់ថា រយៈពេល១១ខែឆ្នាំ២០២៣ នេះ ក្រសួងពាណិជ្ជកម្មប្រមូលចំណូលបានចំនួន ៥៣ពាន់​លាន​រៀល ស្មើនឹងជាង ១០២ភាគរយ នៃច្បាប់ថវិកា។ ក្នុងនោះ ការចំណាយសរុបក្នុងរយៈពេល១១ខែនេះ មានចំនួន ៩០ ៤៦៩,៨លានរៀល ស្មើនឹង ៨៧,៧២% នៃឥណទានថវិកាដែលបានផ្តល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១១ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៥ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១២ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម