ព័ត៌មានជាតិ
ក្រសួងការងារ បន្តផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្ដីពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ
មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានការងារ និងអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃអាទិត្យ ទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ បានបន្តចុះផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្ដីពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ ចំនួន ១.៥ លាននាក់ ដល់តំណាងសហជីពមូលដ្ឋាន មកពីបណ្ដារោងចក្ររាជធានី-ខេត្ត ៣៥០ រូប។

លោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មវិធីជួបជុំនេះ ធ្វើឡើងដើម្បីបន្តផ្សព្វផ្សាយស្ដីពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវគោលនយោបាយបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ ចំនួន ១.៥ លាន ដើម្បីផ្តល់ជំនាញជាក់លាក់ក្នុងរយៈពេលខ្លី និងឆាប់ទទួលបានការងារសមរម្យ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។

ក្នុងនោះ ក្រោយបានស្តាប់ពីអត្ថប្រយោជន៍ នៃគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល តំណាងសហជីពមូលដ្ឋានទាំង ៣៥០ បានសម្តែងក្តីរំភើប និងសន្យាថា បន្តផ្សព្វផ្សាយដល់ក្រុមគោលដៅ ក៏ដូចជាផ្សព្វផ្សាយដល់កម្មករ-និយោជិត ឲ្យបានដឹង និងអាចត្រៀមខ្លួនដើម្បីបង្កើន និងពង្រឹងសមត្ថភាពជំនាញផងដែរ។

ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបង្ហាញពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជុំវិញលើការពង្រឹង និងកសាងសមត្ថភាពសហជីព ដើម្បីចូលរួមក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាកិច្ចការអាទិភាពក្នុងអាណត្តិទី ៧ នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចង់ឃើញភាពប្រសើរឡើងជាលំដាប់របស់កម្មករ-និយោជិត ដែលជាចំណែកដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ