ព័ត៌មានជាតិ
ក្រសួង នឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ នៅដើមឆ្នាំ ២០២៤
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅពាក់កណ្ដាលខែមករា ឆ្នាំ ២០២៤ ខាងមុខ ខណៈមានយុវជនចុះឈ្មោះចូលរៀនប្រមាណជាង ១ ម៉ឺន ៧ ពាន់នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៥ ធ្នូ នេះថា «បើមិនមានការប្រែប្រួលទេ កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងចាប់ផ្ដើមចូលរៀនជាផ្លូវការ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤»។

លោកបានបន្តថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១ លាន ៥ សែននាក់ នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឲ្យអនុវត្តនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ហើយគិតត្រឹមម៉ោង ១៧ និង ០០ នាទី ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ មានអ្នកចុះឈ្មោះសរុបចំនួន ១៧ ២៦៧ នាក់ (ស្រី ៥ ៩៣៨ នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ៦ ៨៧៨ នាក់ (ស្រី ២ ២២៩ នាក់), បាត់ដំបង ២ ០៥១ នាក់ (ស្រី ៩១៧ នាក់), សៀមរាប ១ ២១៤ នាក់ (ស្រី ២៦៤ នាក់), កណ្ដាល ៦៦៦ នាក់ (ស្រី ១៩៤ នាក់), ព្រះសីហនុ ៦០៨ នាក់ (ស្រី ២០៦ នាក់) និងបណ្ដាខេត្តផ្សេងៗ ចំនួន ៥ ៨៥០ នាក់ (ស្រី ២ ១២៨ នាក់)។

លោកបានបន្តថា ចំណោមអ្នកចុះឈ្មោះជាង ១៧ ០០០ នាក់ ក្នុងនោះវិស័យសំណង់មានចំនួន ២ ៥២៥ នាក់ (ស្រី ៣៣០ នាក់), អគ្គិសនី និងថាមពល ៥៥៧ នាក់ (ស្រី ៦២ នាក់), អេឡិចត្រូនិក ៤២០ នាក់ (ស្រី ៦១ នាក់), កម្មន្តសាល ១២០ នាក់ (ស្រី ៧ នាក់), មេកានិចទូទៅ/មេកានិចរថយន្ត ២៥៨៩ នាក់ (ស្រី ១១៣ នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៥ ៦៣៨ នាក់ (ស្រី ២ ៩៩៧ នាក់) , សេវាកម្ម ៩៩៤ នាក់ (ស្រី ៨៥៩ នាក់), បរិក្ខារត្រជាក់ និងកម្តៅ ២ ៥៦២ នាក់ (ស្រី ៩៩ នាក់), ទេសចរ ១ ០០០ នាក់ (ស្រី ៧៤៣ នាក់), និងកសិកម្ម និង កសិ-ឧស្សាហកម្ម ៨៦២ នាក់ (ស្រី ៦៦៧ នាក់)។
លោកបានបន្តទៀតថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ ខែ ហើយការចុះឈ្មោះចូលរៀន មិនតម្រូវឲ្យបង់ប្រាក់ទេ។ ហើយចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ។ ប៉ុន្តែយុវជនមកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត ដែលមានបំណងចង់រៀនជំនាញបន្ថែម ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ។
លោកបានឲ្យដឹងទៀតថា មុខជំនាញសម្រាប់ជំហានដំបូងមានចំនួន ៣៨ មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ រួមមាន ៖ សំណង់, អគ្គិសនី និងថាមពល,អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ,កម្មន្តសាល,មេកានិកទូទៅ/មេកានិករថយន្ត,ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ច និងព័ត៌មាន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ