ព័ត៌មានជាតិ
ឃាត់ខ្លួនប្ដីប្រពន្ធវ័យចំណាស់មួយគូក្នុងករណីលួចកាបូបលុយ
កម្លាំងអន្តរាគមន៍ក្រុងបាត់ដំបង បើកប្រតិបត្តិការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាប្ដីប្រពន្ធវ័យចំណាស់មួយគូក្នុងករណីលួចទ្រព្យសម្បត្តិជនរងគ្រោះក្នុងផ្សារបន្លែ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣៨នាទី នៅ ចំណុចក្រុមទី០១ ភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ វ៉ា យ៉ុង ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ក្រុមទី១ ភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ប្ដី) ។ ឈ្មោះសុខ ផល្លា ភេទស្រី អាយុ៥៤ឆ្នាំ (ជាប្រពន្ធ)។
តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ កាន់ កុឡាប ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅ ភូមិថ្នល់ ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៣និង៤០នាទី នៅចំណុចក្នុងផ្សារបន្លែ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង មានជនសង្ស័យបានធ្វើសកម្មភាពលួចយកកាបូបស្ពាយដាក់ប្រាក់និងសម្ភារៈជារបស់ខ្លួន ខណៈពេលយកចេកមកលក់ក្នុងផ្សារ ពេលលួចបានជនសង្ស័យក៏ឡើងជិះម៉ូតូដែលចេញទៅបាត់។

ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់ប្ដីប្រពន្ធនិងដកហូតសម្ភារៈមួយចំនួនរួមមាន៖
– ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ លេខ តួ- ម៉ាស៊ីន 5813865 ពាក់ស្លាកលេខ បាត់ដំបង 1AL 7138 ។
– កាបូប ស្ពាយ ពណ៌ ដី ចំនួន ០១
– ទូរស័ព្ទ ដៃ ម៉ាក OPPO ចំនួន ០១ គ្រឿង
– ប្រាក់ ដុល្លារ ចំនួន ៣,៧០០ ដុល្លារ
– ប្រាក់ បាត ចំនួន ៩០,០០០ បាត
– អាវយឺតដៃវែង ពណ៌លឿង០១ និងខោជើងវែង ពណ៌ខ្មៅ០១( ជាខោអាវដែលជនសង្ស័យពាក់ធ្វើ សកម្មភាព )

នៅចំពោះសមត្ថកិច្ចសង្ស័យបានទទួលសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅចំណុចកើតហេតុខាងលើពិតប្រាកដមែន។
បច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី រីឯវត្ថុតាងជាទ្រព្យរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញហើយ៕
អត្ថបទ ៖ សុខុម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ