Connect with us

ព័ត៌មានជាតិ

ប្រធាន IOM សរសើរក្រសួងការងារ លើយន្តការការពារសិទ្ធិពលករ​នៅក្រៅប្រទេស

បានផុស

នៅ

លោកស្រី Kristin Parco ប្រធាន​បេសកកម្ម​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ប្រចាំ​កម្ពុជា បាន​កោតសរសើរ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​កិច្ចការ​គាំពារ និង​លើក​កម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ ដោយ​អះអាង ក្រសួង មាន​គំនិត​ផ្ដួចផ្ដើម និង​យន្តការ​ការពារ​ជាច្រើន ទាំង​ក្នុង​ប្រទេស កម្រិត​តំបន់ និង​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ទិវា​អន្តរជាតិ​សម្រាប់​ទេសន្តរប្រវេសន៍​ឆ្នាំ ២០២៣ កាលពី​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ ២០២៣ នា​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោកស្រី​បាន​ឲ្យ​ដឹង​ថា «…ក្រោម​ការ​ដឹកនាំ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កម្ពុជា មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​លើ​វិស័យ​ការងារ និង​ពលករ​​ទេសន្តរប្រវេសន៍ ដែល​បាន​ធ្វើ​ឱ្យ​វិស័យ​នេះ​ក្លាយ​ជា​យន្តការ​គន្លឹះ​ជា​អាទិភាព​មួយ​ក្នុង​ការ​លើកកម្ពស់ និង​ការពារ​សិទ្ធ​ពលករ​ចំណាកស្រុក។ តាមរយៈ​យន្តការ​នេះ កម្ពុជា បាន​លើកកម្ពស់ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ពលករ​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ជាច្រើន និង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ»។

លោកស្រី​បាន​បន្ត​គូស​បញ្ជាក់​ថា ពលករ​ចំណាកស្រុក​កម្ពុជា គឺជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​តាមរយៈ​ចំណូល​ប្រមាណ ២.២ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ១ ឆ្នាំៗ ខណៈ កម្ពុជា មាន​ពលរដ្ឋ​ចំណាកស្រុក​ប្រមាណ ១.៣ លាន​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កោះ​ហុងកុង និង​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត។

សម្រាប់ លោកស្រី បើ​ទោះ​បី​ជា​បញ្ហា​ពលករ​ចំណាកស្រុក​ជា​បញ្ហា​អន្តរជាតិ និង​មាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​ក្នុងនាម IOM និង​អង្គការ​អន្តរជាតិ ខាង​ការងារ (ILO) បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

NEA
ព័ត៌មានជាតិ១២ នាទីutes មុន

NEA នឹងរៀបចំវេទិកាការងារនៅវិទ្យាស្ថានជាតិ​ពហុបច្ចេកទេសតេជោសែន នាំយកឱកាសការងារជាង ២ពាន់កន្លែងសម្រាប់យុវជន

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

លិខិតបំភ្លឺរបស់ក្រុមហ៊ុន ហ្រ្គីន អាយលែន អេហ្រ្គីខលឈើរ័ល ឌីវេឡុបមែន (ខេមបូឌា) លីមីធីត

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្រ្តី៖ យុវជនយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា តែមិនបានភ្ជាប់ជាមួយការសិក្សាពីអក្សរសិល្ប៍ជាតិទេ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ប្រទេស​ចំនួន​៧​ប៉ុណ្ណោះ ដែល​មាន​គុណភាព​ខ្យល់​ល្អ​ត្រូវ​តាម​ស្ដង់ដារ WHO

កីឡា៣៩ នាទីutes មុន

ស្វាយរៀងខាប់ លើកទី៧ សប្តាហ៍ទី​៣ ​មាន​៦​គូចុង​សប្តាហ៍នេះ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៨ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម