ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ជំរុញឱ្យមន្ត្រីគ្រប់ថ្នាក់បន្តបម្រើពលរដ្ឋឱ្យកាន់តែប្រសើរនូវតម្រូវការចាំបាច់
អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រីគ្រប់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ចាម ជាពិសេសមេឃុំ ចៅសង្កាត់ ស្មៀន និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅតាមមូលដ្ឋានទាំងអស់ចូលរួមបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ឆ្នាំ២០២៣ ជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ។

លោកអភិបាលខេត្ត បានបន្តថា ជាឱកាសដ៏សមស្របសម្រាប់រួមគ្នាធ្វើការវាយតម្លៃអំពីលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក ដោយឈរលើមូលដ្ឋាននៃការវាយតម្លៃឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយលើសមិទ្ធផល បទពិសោធន៍ទទួលបាន បញ្ហាប្រឈម និងដំណោះស្រាយដែលនៅសេសសស់។ លោក ថា រដ្ឋបាលខេត្តនឹងរួមគ្នាធ្វើការកំណត់ទិសដៅការងារ ក្នុងឆ្នាំ២០២៤ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សំដៅជំរុញការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់តាមគោលដៅអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

បើតាមការអះអាងរបស់លោកអភិបាលខេត្ត ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តកំពង់ចាម បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ ជាមួយគ្នានេះ អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដោយបានជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕


អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ