ព័ត៌មានជាតិ
លោក ឃួង ស្រេង៖ធ្វើជាអភិបាលខណ្ឌ ទោះពូកែយ៉ាងណា តែបើគ្មានការសហការពីថ្នាក់ក្រោម គឺបរាជ័យ
ធ្វើជាអភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយ បើមិនមានការចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ គឺមិនអាចទទួលបានជោគជ័យលើកិច្ចការងារបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឡើយ ដូច្នេះត្រូវតែសហការគ្នាឱ្យបានខ្លាំងក្លា ទើបសម្រេចបានលទ្ធផលល្អប្រសើរ។ នេះជាការគូសបញ្ជាក់របស់ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងថ្ងៃដែលលោក សេង គន្ធ ចូលកាន់តំណែង ជាអភិបាលខណ្ឌមានជ័យ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខណ្ឌមានជ័យ។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានលើកយកបទពិសោធន៍ដឹកនាំប្រាប់ លោក សេង គន្ធ ថា ក្នុងអាណត្តិរបស់លោកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ គឺជួបប្រទះបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាកកស្ទះសំរាម ដោយសារការធ្វើបាតុកម្ម ពីសំណាក់កម្មករក្រុមហ៊ុនស៊ិនទ្រីមួយចំនួន បញ្ហាទឹកជំនន់និងបញ្ហាចុងក្រោយគឺការរីករាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែដោយកិច្ចសហការយ៉ាងល្អតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើបញ្ហាប្រឈមទាំងនេះ បានដោះស្រាយទទួលបានជោគជ័យ។
បន្ថែមពីនេះ លោក ឃួង ស្រេង បានណែនាំដល់លោក សេង គន្ធ អភិបាលខណ្ឌមានជ័យថា ធ្វើជាថ្នាក់ដឹកនាំគេ ត្រូវតែចេះកោតសរសើរ និងចេះដាក់ពិន័យ ចំពោះមន្ត្រីដែលអនុវត្តខុស។ ធ្វើមេកើយរបស់គេ ដាច់ខាតមិនត្រូវមានគំនិតគុំកួននោះទេ។ កុំយកតាមពាក្យស្លោកមួយថា ទឹកឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោចស៊ីត្រីឱ្យសោះ ព្រោះកើតជាមនុស្សនរណាក៏កំហុសឆ្គងដែរ ជៀសមិនរួចទេ។

លើសពីនេះ លោកឃួង ស្រេង ក៏បានជំរុញឲ្យ ដែលជាអភិបាលខណ្ឌមានជ័យថ្មី យកអស់កម្លាំងកាយចិត្ត អស់ចំណេះដឹង និងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំខណ្ឌមានជ័យឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ពិសេស គឺអនុវត្តតាមអាទិភាពទាំង៦ និងគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកឃួង ស្រេង ក៏បានជំរុញឱ្យអភិបាលខណ្ឌមានជ័យដែលចូលកាន់តំណែងថ្មីត្រូវតែថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសគឺអនុវត្តឱ្យបាននៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រឹតបន្តឹងច្បាប់ចរាចរណ៍ គ្រឿងញៀន ត្រូវផ្ដល់កិច្ចសហការគ្រប់ថ្នាក់ គ្រប់ស្ថាប័ន ដើម្បីបម្រើពលរដ្ឋ ពិសេសគឺការដោះស្រាយទំនាស់ដីធ្លីក្រៅព្រោះប្រពន្ធតុលាការដោយអនុវត្តតាមគោលនយោបាយឈ្នះ ឈ្នះ គឺឈ្នះទាំងសងខាង។
ក្នុងនាមជាអភិបាលខណ្ឌដែលត្រូវទទួលខុសត្រូវលើភូមិសាស្ត្រខណ្ឌមានជ័យ លោកសេង គន្ធ ប្តេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ ធានាការពារ សន្តិសុខ សន្តិភាព ស្ថេរភាពនយោបាយ ប្តេជ្ញា ធានាការពាររាជរដ្ឋាភិបាល ស្របច្បាប់ ប្តេជ្ញាការពារដាច់ខាតនៅរាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺកម្មវិធីគោលនយោបាយអាទិភាពទាំង៦និងវិធានការគន្លឹះទាំង៥ចំណុចឲ្យទទួលបានលទ្ធផលប្រសើរ។

គួរឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ៕
អត្ថបទ៖ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ