ព័ត៌មានជាតិ
ខេត្តបាត់ដំបងមានប្រភពប្រព័ន្ធធារាសាស្រ្តធំៗចំនួន ៤ ស្រោចស្រពដីស្រែពលរដ្ឋរាប់ម៉ឺនហិកតា
ខេត្តបាត់ដំបងដែលជាខេត្តផលិតស្រូវដ៏ធំមួយ កសិករនៅតាមតំបន់មួយចំនួនធ្វើស្រែពីរដងក្នុង ១ ឆ្នាំគឺស្រូវវស្សា និងស្រូវប្រាំង។ ការធ្វើស្រូវវស្សារបស់កសិករពឹងផ្អែកទៅលើទឹកភ្លៀង ហើយការធ្វើស្រែប្រាំងពឹងទៅលើប្រភពទឹកដែលបានបន្សល់ពីទឹកភ្លៀងក្នុងរដូវចុងដៃឈានចូលរដូវប្រាំង ឬអាស្រ័យលើប្រភពទឹកដែលបានផ្ទុកក្នុងប្រព័ន្ធធារាសាស្ត្រ។

យ៉ាងណាមិញ អាជ្ញាធរខេត្តបានកំណត់នៃការធ្វើស្រែប្រាំងលើទំហំផ្ទៃដីឲ្យស្របតាមទំហំទឹកស្រោចស្រពដែលមានស្តុកតាមប្រព័ន្ធធារាសាស្ត្រ ជៀសវាងការខូចខាតដោយសារតែខ្វះទឹកស្រោចស្រពទើបមន្ត្រីជំនាញត្រូវតែធ្វើការកំណត់មិនឲ្យលើសពីផែនការដែលត្រូវកំណត់។

ដូចជានៅក្នុងឆ្នាំ២០២៣-២០២៤ តាមផែនការ មន្ទីរធនធានទឹកនិងឧតុនិយមអនុញ្ញាតឲ្យការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើផ្ទៃដីសរុបចំនួន ២១.០០០ ហិកតាតែប៉ុណ្ណោះ។
បើតាមមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ក្នុងខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្រ្តធំៗចំនួន ៤ ដែលជាប្រភពផ្គត់ផ្គង់ដីស្រែកសិកររាប់ម៉ឺនហិកតាក្នុងនោះមាន÷
១,ប្រព័ន្ធធារាសាស្ត្រ”អាងកំពីងពួយ” ស្រោចស្រពទៅលើភូមិសាស្ត្រស្រុកចំនួន ២ លើឃុំចំនួន ៦ ក្នុងនោះមាន ឃុំតាគ្រាម បានចំនួន ៥២៥០ ហិកតា ឃុំស្នឹងបាន ៨០០ ហិកតា ឃុំភ្នំសំពៅបាន ៣៥០ ហិកតា ក្នុងស្រុកបាណន់ និងឃុំអូរតាគី ៦០០ ហិកតា ឃុំជ្រៃ ១៥០០ហិកតា ឃុំអន្លង់រុន ១៥០០ហិកតា ក្នុងស្រុកថ្មគោលដែលមានផ្ទៃដីស្រែប្រាំងសរុបចំនួន ១០.០០០ហិកតា។
២,ប្រព័ន្ធធារាសាស្ត្រ “អាងភាស” ស្រោចស្រពលើផ្ទៃដីស្រែប្រាំងសរុបចំនួន ២.៦០០ ហិកតាលើស្រុកចំនួន ២ គឺ ស្រុកឯកភ្នំ និងស្រុកថ្មគោល លើឃុំចំនួន ៣ គឺ ឃុំពាមឯក មាន ១២០០ហិកតា ក្នុង ស្រុកឯកភ្នំ និង ឃុំតាពួង ៩០០ ហិកតា ឃុំតាមុឺន ៥០០ហិកតា ក្នុងស្រុកថ្មគោល ។
៣, ប្រព័ន្ធធារាសាស្ត្រ “កង្ហត” ឬ”ស្ទឹងសង្កែ” ស្រោចស្របលើផ្ទៃដីសរុបចំនួន ៧.០០០ ហិកតា លើស្រុកចំនួន ៤ គឺ ស្រុកបាណន់ ស្រុកគាស់ក្រឡ ស្រុកសង្កែ ស្រុកមោងឫស្សី លើភូមិសាស្ត្រឃុំផ្សេងៗគ្នាចំនួន ៥ ក្នុងនោះមានឃុំកន្ទី ១ ចំនួន ១៥៥០ ហិកតា ក្នុងស្រុកបាណន់ ឃុំធិបតី ១ ៧៥០ ហិកតា ក្នុងស្រុកគាស់ក្រឡ ឃុំរាំងកេសី ១៧០០ ហិកតា ក្នុងស្រុកសង្កែ ឃុំកកោះ ១០ ០០ ហិកតា ឃុំព្រៃតូច ១០០០ហិកតា ក្នុង ស្រុកមោងឫស្សី។
៤, ប្រព័ន្ធធារាសាស្ត្រ “បវេល” ឬ”ស្ទឹងមង្គលបូរី” ស្រោចស្របលើផ្ទៃដីសរុបចំនួន ១.៤០០ ហិកតា លើឃុំចំនួន ៤ ក្នុងនោះមាន ឃុំបវេល ៣៥០ហិកតា ឃុំបួវិល ៣៦០ហិកតា ឃុំល្វា ៣៥០ហិក តា និងឃុំខ្ពស់ ៣៤០ហិកតា ក្នុងស្រុកបវេល៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?