Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត៖ ប្រភពទិន្នន័យ ជាផែនទីត្រីវិស័យក្នុងការសម្រេចចិត្ត​បានគ្រប់ជ្រុងជ្រោយ មិនប្រថុយប្រថាន

បានផុស

នៅ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រភពទិន្នន័យមានសារសំខាន់ណាស់ វាជាផែនទីត្រីវិស័យ​ជួយឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មិនសម្រេចចិត្តដោយប្រថុយប្រថាន។ ផែនទី មានន័យថា ឱ្យយើងដឹងពីភូមិសាស្រ្តទាំងនៅលើដី និងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច ធុរកិច្ច ​​ជាពិសេសស្ថានភាព​នៅជុំវិញខ្លួនយើង។ ដោយឡែក ត្រីវិស័យ ឱ្យយើងដឹងពីទីតាំងថា នៅចំណុចណានៅលើផែនទីភូមិសាស្រ្តនេះ។ នេះជាការ​ពន្យល់របស់សម្តេច ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ ​“របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃទី ២៦ ធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើគ្មានទិន្នន័យ គឺងាយនឹងវង្វេងវង្វាន់ មិនអាចដឹងពីស្ថាន​ភាពនៅជុំវិញខ្លួន និងមិនអាចព្យាការណ៍ពីថ្ងៃខាងមុខបានទេ។

បើតាមសម្តេចនាយករដ្ឋមន្រ្តី ក្រុមហ៊ុនជាច្រើននៅលើពិភពលោក បានវិនិយោគទៅលើប្រព័ន្ធទិន្នន័យ។ «ទិន្នន័យល្អ ទី១ ជួយឱ្យយើងសម្រេចចិត្តបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មិនសម្រេចចិត្តដោយប្រថុយប្រថាន, ទី២ ការព្យាករណ៍​សេណារីយ៉ូ ពីអនាគតថាតើមានការប្រែប្រួល​កម្រិតណា​…បើយើងមិនអាចព្យាករណ៍​បានថាតើស្ថាន​ភាពនឹងទៅ​ជាយ៉ាងណា  យើងនឹងដើរក្រោយសភាពការណ៍ មិនអាចបុរេសកម្មភាពបានទេ នឹងត្រូវប្រតិកម្ម តែប្រតិកម្មហើយ ច្រើនតែលុបលាងបញ្ហា សម្អាតបញ្ហា បានន័យថា គោរួចទៅហើយ​ទើបធ្វើក្រោល​តាមក្រោយ»។ ​នេះជាការ​បន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត។

លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោល​បំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះ​ស្តីពី​អង្គ​ភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេ​នៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់​នូវព័ត៌មាន​សំខាន់ៗ​ស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលន​យោ​បាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាព​សេដ្ឋ​កិច្ច​​ក៏ត្រូវ​បានប្រើប្រាស់​ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់​ជ្រើសរើសសំណាកគំរូនៃអង្កេត​ផ្សេងៗពាក់​ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាព​សេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។

ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីស្ថិតិឆ្នាំ២០១៥ និងអនុក្រឹត្យលេខ១៥១ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្តីពីការកំណត់​កាល​បរិច្ឆេទ ការរៀបចំនិងការប្រព្រឹត្តទៅនៃជំរឿន​សេដ្ឋកិច្ចកម្ពុជា និងអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីស្ថិតិផ្លូវការ ដែលបានចាត់តាំង និង​ការ​គាំទ្រ​ថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលកម្ពុជា។

ជំរឿនសេដ្ឋកិច្ចត្រូវបានរៀបចំធ្វើ២ដងរួចមកហើយ គឺជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ និងជំរឿន​សេដ្ឋកិច្ច​ឆ្នាំ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ១៣ នាទីutes មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

ប្រាក់ដុង​
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

Rapper
ជីវិតកម្សាន្ដ២៥ នាទីutes មុន

Ranngo និង Lil Kzy សម្តែងរួមគ្នាលើកដំបូង លើឆាកប្រគំតន្ត្រីនៅតាកែវយប់មិញ ផ្ទុះការចាប់អារម្មណ៍ជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រៅ​ពី​ថែម​កម្ចី​ជិត​៣ពាន់​លាន​ដុល្លារ អង់គ្លេស​ប្រកាស​ផ្ដល់​មីស៊ីល ៥ ០០០​គ្រាប់​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម