ព័ត៌មានជាតិ
បង្ហើរខ្លែង អុំទូកផ្កាចារសមុទ្រ ជាកម្មវិធីកម្សាន្តត្រៀមរៀបចំ នៅខេត្តកែប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល
អភិបាលរងខេត្តកែប លោក ប៊ុន យោង បានឱ្យដឹងថា រដ្ឋបាលខេត្តកែបបានត្រៀមរៀបចំកម្មវិធីសប្បាយជាច្រើន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។
កម្មវិធីកម្សាន្តទាំងនោះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែធ្នូ ដើម្បីបង្កើតនូវភាពសប្បាយរីករាយ និងផ្ដល់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកលេងលម្ហែកម្សាន្តនៅខេត្តកែប ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៣ ចូល ២០២៤។

កម្មវិធីដែលគ្រោងនឹងរៀបចំធ្វើឡើងរួមមាន ពិធីបង្ហើរខ្លែងខ្មែរ ពិធីអុំទូកផ្កាចារសមុទ្រ ប្រគុំតន្ត្រី អុជកាំជ្រួច និងបង្ហោះគោម។
ខេត្តកែបជាខេត្តនៅជាប់មាត់សមុទ្រ ជាគោលដៅនៃការសម្រាកឆ្លងឆ្នាំសកលដ៏មានអត្ថន័យ របស់ប្រជាពលរដ្ឋនៅក្នុងពិភពលោក ក្នុងនោះខេត្តកែប សម្បូរដោយឆ្នេរសមុទ្រជាច្រើនកន្លែង និងមានកន្លែងដើរលេងកម្សាន្ត ដែលសុទ្ធសឹងជាគោលដៅខ្ពស់ក្នុងការសម្រាកកម្សាន្ត នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ ក្រៅពីឆ្នេរសមុទ្រ ខេត្តកែបក៏នៅមានកន្លែងកម្សាន្ដជាច្រើនទៀតដូចជាកន្លែង កសិទេសចរណ៍ តំបន់ភ្នំវល្លិ៍ ដែលមានចម្ការម្រេច និងទីលានប្រណាំងសេះផងដែរ៕






អត្ថបទ៖ សឹង រ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ