ព័ត៌មានជាតិ
រដ្ឋចំណាយថវិកាជិត ៦លានដុល្លារ ជួយដល់កម្មករនិយោជិតព្យួរការងារ
រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជិត ៦លានដុល្លារ ឧបត្ថម្ភដល់កម្មករនិយោជិតប្រមាណជិត១៥ម៉ឺននាក់ ដែលព្យួរកិច្ចសន្យាការងារ ដោយសារវិបត្តិសេដ្ឋកិច្ចសាកល។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៦ធ្នូនេះថា ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានបើកផ្តល់ ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារដោយសារវិបត្តិសេដ្ឋកិច្ចសាកលសរុបចំនួន ១៤៩ ៤៣១នាក់ ក្នុងចំណោមកម្មករនិយោជិតចំនួន ១៥៨ ៩៤៨នាក់ ដែលស្មើនឹងថវិកាចំនួន ២៣, ៩០២,៦៣២,០០០រៀល ស្មើនឹងជិត៦លានដុល្លារ ដោយកម្មករនិយោជិតទៅបើកប្រាក់ឧបត្ថម្ភពីភ្នាក់ងារវីង។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ការបើកប្រាក់ឧបត្ថម្ភនេះរាជរដ្ឋាភិបាលធ្វើឡើងតាមរយៈធនាគារវីង ដែលផ្ញើសារចូលទៅក្នុងទូរស័ព្ទដៃរបស់កម្មករនិយោជិតដែលបានផ្តល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រនិងសហគ្រាសនាពេលកន្លងមកហើយប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ។
ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីងដោយត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត ដើម្បីបើកប្រាក់ឧបត្ថម្ភនេះហើយរាល់ការបើកប្រាក់នេះគឺមិនតម្រូវឲ្យបង់ថ្លៃសេវាឡើយ។

ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសមិនបានទទួលសារ ទូរសព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសជាបន្ទាន់។
គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ កម្ពុជាមានរោងចក្រ សហគ្រាសចំនួន ១៧ ២៥១ និងមានកម្មករនិយោជិតសរុបចំនួនជិត ១,៥ លាននាក់ ក្នុងនោះ រោងចក្រសហគ្រាស ក្នុងវិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១.៣៣២ និងមានកម្មករនិយោជិតសរុបប្រមាណ ៨៤ ម៉ឺននាក់ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ ពាន់លានដុល្លារ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ