Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ លទ្ធផលប្រឡងមន្ត្រីកសិកម្មឃុំ ឈរលើស្មារតី «ជាប់ដោយមោទនៈ ធ្លាក់ ដោយអស់ចិត្ត»

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ លើក​ឡើង​ថា អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ គឺ​ការ​ទទួល​ស្គាល់​លទ្ធផល​ប្រឡង​មន្ត្រីកសិកម្មឃុំ​ឈរ​លើ​ស្មារតី «ជាប់​ដោយ​មោទនៈ ធ្លាក់​ដោយ​អស់ចិត្ត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ និង​គណៈកម្មការ​រៀបចំ​ការ​ប្រឡងប្រជែង បាន​ជួប​ប្រជុំ​វាយតម្លៃ និង​ពិនិត្យ​ឡើង​វិញ​លើ​ដំណើរការ នៃ​ការ​ប្រឡងប្រជែង​មន្ត្រី​កសិកម្ម​ឃុំ ឆ្នាំ ២០២៣ ក្នុង​គោលដៅ​ប្រមូល​ធាតុ​ចូល​ជា​វិជ្ជមាន និង​អវិជ្ជមាន ក៏ដូចជា​បញ្ហា​ប្រឈម​ទាំងអស់ ជា​មូលដ្ឋាន​ឆ្ពោះ​ទៅ​ការ​គិតគូរ​លើ​ការ​រៀបចំ​និយាម (SOP) សម្រាប់​ការ​ប្រឡង​ប្រជែង​នា​ពេល​អនាគត កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២៣។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា ដ្បិត​ថា​នេះ​ជា​ការ​បោះជំហាន​ដំបូង នៃ​ការ​រៀបចំ​ការ​ប្រឡងប្រជែង​ឈរ​លើ​គោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង​ប្រសិទ្ធភាព និង​ជា​ការ​ប្រឡងប្រជែង​ជា​លើកដំបូង​សម្រាប់​អាណត្តិ​ទី ៧ នៃ​រដ្ឋសភា ក៏​ពិតមែន តែ​លទ្ធផល នៃ​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ស៊ីវិល​នេះ ទទួល​បាន​ការ​សាទរ និង​កោតសរសើរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​មជ្ឈដ្ឋាន​មហាជន​ទូទៅ រួម​ទាំង​បេក្ខជន គួរ​ជាទី​មោទនៈ។ ឯកឧត្ដម លើក​ឡើង​បន្ថែម និង កត់សម្គាល់​ថា «អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ គឺ ការ​ទទួល​ស្គាល់​លទ្ធផល​ដែល​ឈរ​លើ​ស្មារតី ជាប់​ដោយ​មោទនៈ ធ្លាក់​ដោយ​អស់ចិត្ត»។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់​ថា ទោះបីជា​មាន​បញ្ហា​ប្រឈម​បន្តិចបន្តួច​ត្រូវ​ទទួល​ស្គាល់​ក៏​ពិតមែន តែ​អ្វី​ដែល​គណៈកម្មការ និង​ក្រុមការងារ​ទាំងអស់ បាន​រៀបចំ គឺ​ធានា​ថា​ការ​រៀបចំ​ការ​ប្រឡងប្រជែង ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកប​ដោយ​បុរេ​សកម្ម មាន​ព័ត៌មាន​គ្រប់គ្រាន់ សណ្ដាប់ធ្នាប់ តម្លាភាព យុត្តិធម៌ ក៏ដូចជា​សម្របសម្រួល​លទ្ធភាព​នានា​ជូន​ដល់​បេក្ខជន​បាន​ល្អ​ប្រសើរ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​ក្រុមការងារ​អន្តរក្រសួង ស្ថាប័ន ទាំងអស់ ទាំង​ការងារ​បច្ចេកទេស ការងារ​រដ្ឋបាល ក្នុង​ភាព​ឆ្លាត​វៃ និង​ភាព​បត់បែន ដែល​បាន​មក​នូវ​ភាព​សមិទ្ធកម្ម​ការងារ​ដ៏​ជោគជ័យ​ពិតប្រាកដ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម