ព័ត៌មានជាតិ
បណ្ឌិតសេដ្ឋកិច្ច៖ ជំនាញត្រៀមបណ្តុះបណ្តាលយុវជនក្រីក្រ ជាជំនាញត្រូវប៉ាន់
ក្រុមអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា មើលឃើញថា ជំនាញលើវិស័យទាំង១០ ដែលមានក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ១,៥ លាន របស់រាជរដ្ឋាភិបាល គឺសុទ្ធសឹងតែជាជំនាញឋិតក្នុងទីផ្សារការងារខ្ពស់ ហើយជាជំនាញដែលឋិតក្នុងចំណាប់អារម្មណ៍យុវជនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ។

ការលើកឡើងបែបនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជ្រើសយកវិស័យចំនួន ១០ មានដូចជា វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម និងកសិឧស្សាហកម្ម អគ្គិសនី និងថាមពល អេឡិចត្រនិច និងកម្មន្តសាល សម្រាប់ដាក់បញ្ចូលជាមុខវិជ្ជាក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

បណ្ឌិត ឆេង គឹមឡុង នាយក នៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា ជំនាញទាំងអស់ខាងលើនេះ គឺឋិតនៅក្នុងចំណោមជំនាញដែលមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជិត ២០ឆ្នាំមកនេះ។ ជាពិសេសនាពេលបច្ចុប្បន្ន មានតម្រូវការខាង សំណង់ សម្ភារពាណិជ្ជកម្ម និងអាជីវកម្មផ្នែកព័ត៌មានវិទ្យា ផ្នែកឌីជីថល មេកានិចទូទៅ រថយន្ត បរិក្ខាម៉ាស៊ីនត្រជាក់ និងតម្រូវការក្នុងអាគារជាច្រើននាពេលបច្ចុប្បន្នក្នុងសង្គមកម្ពុជា។

លោកបណ្ឌិតបន្ថែមថា ជំនាញនីមួយៗដែលបានដាក់ចេញដោយរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ សែននាក់នេះ សុទ្ធសឹងតែអាចផ្លាស់ប្តូជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបាន ពីព្រោះនៅពេលពលរដ្ឋមានជំនាញវិជ្ជាជីវៈច្បាស់លាស់ពួកគេអាចបើកការរកស៊ីដោយខ្លួនឯងផ្ទាល់ ក៏ដូចជាឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនឯកជនមួយចំនួនផងដែរ។

លោកបណ្ឌិតលើកឡើងដែរថា យុវជន យុវនារី ដែលមិនចង់ទៅបន្តការសិក្សាផ្នែកឧត្តមសិក្សា សូមយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីប្រែក្លាយខ្លួនឯងជាកម្លាំងពលកម្មស្នូល នៃសេដ្ឋកិច្ចជាតិ ដោយផ្អែកលើការលើកកម្ពស់សមត្ថិភាពជាក់ស្តែងពោលគឺចំណេះជំនាញពិត។

ចាប់តាំងពីរដ្ឋាភិបាលបើកឱ្យយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេសមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសិស្សចុះឈ្មោះចូលរៀនច្រើនជាងគេលើមុខជំនាញក្នុងវិស័យចំនួន៤ ដូចជា ធុរកិច្ច និងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់។

សម្រាប់ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ្យបណ្ឌិត្យសភាកម្ពុជា មើលឃើងថា ជំនាញទាំង ៤ នេះ បើទោះបីគាត់មិនចង់បម្រើការងារនៅក្រុមហ៊ុន ឬរោងចក្រឯកជន ក៏ពួកគេអាចប្រកបរបរដោយខ្លួនឯងបានដែរ។ ក្នុងនោះ បច្ចេកវិទ្យាព័ត៌មាន ទាក់ទងនឹងកម្មវិធីទូរស័ព្ទ គ្រប់គ្រងអាជីវកម្ម មេកានិច គាត់អាចបើកជាជាងរថយន្ត ហើយបរិក្ខាត្រជាក់ គាត់អាចធ្វើម៉ាស៊ីនត្រជាក់ និងជួសជុលឡាន ជាដើម។ ដូច្នេះហើយទើបយុវជនមានការចាប់អារម្មណ៍ច្រើនលើជំនាញទាំងនេះ។

លោកបណ្ឌិតបន្ថែមថា យុវជនដែលមានបំណងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល គួរតែមកទំនាក់ទំនងមកកាន់វិទ្យាស្ថានផ្ទាល់ ដើម្បីជ្រើសរើសជំនាញមួយដែលល្អសម្រាប់ពួកគេ ដើម្បីឱ្យជាតម្រូវការទីផ្សារខ្ពស់នាពេលបច្ចុប្បន្ន។ យុវជនគួរតែក្រឡេកមកចាប់អារម្មណ៍បណ្តាជំនាញជាច្រើនទៀតដែលក្រសួងការងារបានដាក់ចូលទៅក្នុងវគ្គបណ្តុះបណ្តាល ១,៥ លាននាក់។

គូរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ឱ្យអនុវត្តនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ កន្លងទៅ។ ក្នុងនោះដែរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវវិស័យចំនួន ១០ សម្រាប់ការបណ្តុះបណ្តាលនេះ ក្នុងនោះមានដូចជា វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម និងកសិឧស្សាហកម្ម អគ្គិសនី និងថាមពល អេឡិចត្រនិច និងកម្មន្តសាល៕
អត្ថបទ៖ Son Minea

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?