ព័ត៌មានជាតិ
ទូតរុស្ស៊ី៖ សេដ្ឋកិច្ច វិនិយោគ ជាវិស័យអាទិភាពដើម្បីបន្តពង្រឹងសហប្រតិបត្តិការជាមួយកម្ពុជា
សេដ្ឋកិច្ច និងវិនិយោគ ជាវិស័យអាទិភាពរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះជាការថ្លែងរបស់លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ។

បើតាមលោក អាណាតូលី បូរ៉ូវីក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ជាពិសេសក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺរុស្ស៊ី បានបើកជំហរចំពោះផ្ដួចផ្ដើមរបស់កម្ពុជាក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមិត្តភាពការទូត ទំនុកចិត្តទៅវិញទៅមក និងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន។ លោកឯកអគ្គរដ្ឋទូត បានរំលឹកថា ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចធិបតី កាលពីខែតុលា កន្លងទៅ លោក បានពិភាក្សាអំពីការពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី ដោយផ្ដោតលើវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទំនាក់ទំនងអន្តរបក្ស និងអន្តរសាសនា ក៏ដូចជាកិច្ចសហប្រតិបត្តិការមនុស្សធម៌។
ជាថ្មីម្ដងទៀត ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានអះអាងនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលរុស្ស៊ីដែលមានបំណងដោយស្ម័គ្រក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងប្រកបដោយខ្លឹមសារជាមួយកម្ពុជា ជាពិសេសក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោក ថា រុស្ស៊ី ចង់ឱ្យពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនថែមទៀត។

លោកឯកអគ្គរដ្ឋទូតរុស្ស៊ី សង្កត់ធ្ងន់ថា នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជា និងរុស្ស៊ី សម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បើទោះបីជាស្ថានភាពអន្តរជាតិបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជាផង និងរុស្ស៊ីផងក៏ដោយ ហើយលោក សង្ឃឹមថា នៅឆ្នាំក្រោយ កម្ពុជា និងរុស្ស៊ី នឹងខិតខំប្រឹងប្រែងជំរុញឱ្យទំនាក់ទំនងជាមិត្តភាពនេះទទួលបានខ្លឹមសារ និងសមិទ្ធផលជាក់ស្ដែងកាន់តែច្រើនបន្ថែមទៀត ក្នុងនោះ រុស្ស៊ី នឹងពិនិត្យលទ្ធភាពក្នុងការនាំចូលផលិតផលរបស់កម្ពុជាទៅក្នុងទីផ្សាររុស្ស៊ី។
ពាក់ព័ន្ធនឹងទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរវិញ ត្រូវបានលោកឯកអគ្គរដ្ឋទូតរុស្ស៊ី បញ្ជាក់ថា មានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ដោយភាគីទាំងពីរ បានរៀបចំឱ្យមានព្រឹត្តិការណ៍ និងវេទិកាជាច្រើនក្នុងកម្រិតនយោបាយ ជាពិសេសនោះ គឺថ្នាក់ដឹកនាំកំពូលកម្ពុជា-រុស្ស៊ី បានទាក់ទងគ្នាជាប់ជាប្រចាំ តាមរយៈការផ្ញើសារឱ្យគ្នាទៅវិញទៅមកក្នុងឱកាសនានា ជាដើម៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា