ព័ត៌មានជាតិ
គ្រោះថ្នាក់ចរាចរណ៍៖ បុកគេស្លាប់ តើត្រូវជាប់ទោសបែបណា?
គ្រោះថ្នាក់ចរាចរណ៍ ជាមូលហេតុចម្បងមួយនៃករណីបាត់បង់ជីវិត និងរងរបួសនៅកម្ពុជា។ ជនរងគ្រោះ យ៉ាងហោចណាស់ ត្រូវរងរបួសស្រាល ឬធ្ងន់ អ្វីដែលធ្ងន់ធ្ងរខ្លាំងលើសពីនេះគឺត្រូវបាត់បង់ជីវិត ចំណែកជនបង្កត្រូវទទួលទោស នៅចំពោះមុខច្បាប់ជាធរមាន។ តើករណីបុកគេស្លាប់ ជនបង្កត្រូវទទួលទោសបែបណាខ្លះ?

បើតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក រាល់ជនណាដែលបើកបរដោយធ្វេសប្រហេស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល និងត្រូវផ្ដន្ទាទោស ដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រ៥៣(ប្រភេទ នៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
លើសពីនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ទៅ២៥លានរៀល ប្រសិនសិនជនបង្កបើកបរដោយដោយគ្មានប័ណ្ណបើកបរ ឬមានបណ្ណបើកបរតែបើកមិនត្រូវតាមប្រភេទយានយន្ត ទៅបុកបណ្ដាលឱ្យមានអ្នកស្លាប់។ ត្រូវជាប់ពន្ធធនាគារចន្លោះពី២ឆ្នាំដល់៥ឆ្នាំពិន័យជាប្រាក់ពី១០លានរៀល ទៅ២៥លានរៀល ក្នុងករណីជនបង្ក បើកបរទៅបុកបណ្ដាលឱ្យគេស្លាប់ ហើយសមត្ថកិច្ចពិនិត្យឃើញថា ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិ អាល់កុលចាប់ពីសូនក្បៀសសែសិបមីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពីសូន្យក្បៀសប៉ែត្រសិបក្រាមក្នុងមួយលីត្រឈាម។

មិនខុសគ្នាឡើយ បើជនបង្កណាម្នាក់បើកបទៅបុកក្រុមមនុស្ស ហើយបណ្ដាលឱ្យមនុស្សស្លាប់ជាច្រើននាក់ ជនបង្កនោះនឹងត្រូវជាប់ពន្ធធនាគារចន្លោះពី២ឆ្នាំដល់៥ឆ្នាំពិន័យជាប្រាក់ពី១០លានរៀល ទៅ២៥លានរៀល ។
ចំពោះករណី ជនបង្កហេតុបានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយបញ្ជូនខ្លួនទៅតុលាការ ជនបង្កនោះនឹងត្រូវជាប់ពន្ធធនាគារចន្លោះពី២ឆ្នាំដល់៥ឆ្នាំពិន័យជាប្រាក់ពី១០លានរៀល ទៅ២៥លានរៀល ។
បន្ថែមពីនេះ ជនបង្កហេតុត្រូវ ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តទៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន។ ការហាមឃាត់ចំពោះការបើកបរយានយន្ត ទោះប្រភេទណាក៏ដោយ សម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន។ការព្យួរលិខិតបើកបររយៈពេល៥ឆ្នាំយ៉ាងច្រើន។ការបិទផ្សាយសេចក្ដីផ្ដន្ទាទោសក្នុងរយៈពេល២ខែយ៉ាងច្រើន។ ការផ្សាយសេចក្ដីសម្រេចទោសនៅក្នុងសារព័ត៌មាន និងការផ្សាយសេចក្ដីសម្រេចទោស នៅតាមគ្រប់មធ្យោបាយសោតទស្សន៍ សម្រាប់រយៈពេល៨ថ្ងៃយ៉ាងច្រើន៕
ដោយ៖ ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង