ព័ត៌មានជាតិ
មន្ត្រីជំនាញបន្តចុះអប់រំសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
តាមរយៈគម្រោងកែលម្អផ្លូវជនបទជំហាន២ ក្រោមកិច្ចសហការជាមួយនឹងក្រសួងអភិវឌ្ឍន៍ជនបទយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរៀបចំឡើង ដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន៦ និងសិស្សក្នុងសាលាចំនួន៤ ដែលស្ថិតនៅតាមដងផ្លូវគម្រោងកែលំអផ្លូវជនបទក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលប្រព្រឹត្តកាលពីពេលថ្មីៗនេះ ។

មានសិស្សប្រមាណជាង៤០០នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍ និងអ្នកដំណើរដែលបានឆ្លងកាត់ផ្លូវគម្រោងជាង៥០០នាក់បានចូលរួមស្ដាប់ និងទទួលបានប័ណ្ណផ្សព្វផ្សាយ ក៏ដូចជាចំណេះដឹងស្វែងយល់ពីបញ្ហា និងវិធានបង្ការគ្រោះថ្នាក់ចរាចរណ៍។ ការចុះអប់រំផ្សព្វផ្សាយនាពេលនេះ គឺស្របពេលរបាយការណ៍នៃប្រព័ន្ធព័តមានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនបំផុត ក្នុងអំឡុងពេលបុណ្យជាតិធំៗ ដូចជាពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ឫឱកាសបុណ្យទានផ្សេងៗ ពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម ដែលការធ្វើចរាចរណ៍លើដងផ្លូវហាក់មានចំនួនមមាញឹកច្រើនជាងពេលធម្មតា។


លោក គង់ សុវណ្ណ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍នៃគម្រោងកែលំអផ្លូវជនបទជំហានទី២ បានឲ្យដឹងថា គោលបំណងនៃការអប់រំផ្សព្វផ្សាយនេះ គឺដើម្បីឲ្យអ្នកចូលរួម បានចំណេះដឹងទាក់ទងនឹងការធ្វើដំណើរដោយសុវត្ថិភាព និងដើម្បីបញ្ចៀសខ្លួនពីគ្រោះថ្នាក់ចរាចរណ៍។
ដូចនេះក្រុមការងារនៃគម្រោងបានចុះផ្ទាល់ក្នុងការអប់រំផ្សព្វផ្សាយនៅតាមផ្លូវចំនួនពីរខ្សែ ដែលមួយខ្សែមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺដោយឆ្លងកាត់តាមឃុំពោធិម្រៀល ឃុំនិទាន និងឃុំពោធិអង្ក្រង នៅក្នុងស្រុកបរសេដ្ឋ និងមួយខ្សែទៀតនៅខេត្តកំពង់ឆ្នាំង ដែលជាផ្លូវឆ្លងកាត់តាមឃុំថ្មឥដ្ឋ ឃុំក្រាំងល្វា និងឃុំធ្លកវៀន នៃស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ។ ក្រៅពីការចុះអប់រំដោយផ្ទាល់នេះ គម្រោងសុវត្ថិភាពចរាចរណ៍ក៏បានសហការជាមួយបណ្ដាឃុំនានា ដែលស្ថិតនៅតាមដងផ្លូវនៃគម្រោងឲ្យរៀបចំការអប់រំផ្សព្វផ្សាយដូចគ្នា នឹងបានផ្ដល់ជូននូវរាល់សម្ភារៈសម្រាប់ផ្សព្វផ្សាយជូនដល់ឃុំទាំងនោះផងដែរ។ វិធីសាស្ត្រនៃការធ្វើយុទ្ធនាការបានធ្វើឡើងដោយបែងចែកជាពីរ គឺ សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ និងសិស្សានុសិស្សតាមអនុវិទ្យាល័យដោយផ្ដោតលើគ្រោះថ្នាក់បណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ និងគ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោយពេលទទួលទានគ្រឿងស្រវឹង។ ដោយឡែកនៅតាមសាលាបឋមសិក្សា ការអបរំផ្សព្វផ្សាយ ផ្ដោតទៅលើសុវត្ថិភាពថ្មើរជើង និងការជិះទោចក្រយានដោយសុវត្ថិភាព។ នៅតាមបឋមសិក្សា ក៏មានការដឹកនាំអនុវត្តធ្វើលំហាត់ ដោយផ្ទាល់នៅក្នុងទីធ្លាសាលា លើគំនូសផ្លូវសិប្បនិមិត្ត ដើម្បីឲ្យសិស្សងាយយល់និងចូលរួមដោយរីករាយ។


ជាមួយគ្នាផងដែរ ក៏មានការចែកជូននូវ សម្ភារៈអប់រំដូចជាប័ណ្ណផ្នត់ ប៉ូស្ទ័រ ស្ទីកក័រចំណាំង ដល់អ្នកចូលរួម និងទុកជូនដល់សាលានិងឃុំសម្រាប់ប្រើប្រាស់នាពេលក្រោយៗទៀត។ បដាជាច្រើនផ្ទាំង ដែលប្រកបដោយសារអប់រំពីការធ្វើដំណើរដោយសុវត្ថិភាព ក៏ត្រូវបានយកទៅចងនៅមុខសាលាឃុំ វត្តអារាម និងសាលារៀន ដើម្បីឲ្យប្រជាពលរដ្ឋ សិស្ស និងអ្នកធ្វើដំណើរឆ្លងកាត់ បានឃើញ និងក្រើនរំលឹកខ្លួនអំពីសុវត្ថិភាពចរាចរណ៍ ផងដែរ៕
អត្ថបទ៖ វត្តី

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?