Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរំពឹងថា ចូលឆ្នាំសកលឆ្នាំ២០២៤ ខេត្តព្រះសីហនុ នឹងទទួលបានភ្ញៀវទេសចរ​កើនជាងឆ្នាំមុន

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបាន ឱ្យដឹងនៅរសៀលថ្ងៃទី ២៦ធ្នូនេះថា នៅក្នុងឱកាសពិធី​បុណ្យចូល​ឆ្នាំសកល ២០២៤ខាងមុខនេះ ខេត្តព្រះសីហនុ រំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​ទៅកំសាន្តកើនឡើងជាងឆ្នាំមុន ខណៈឆ្នាំមុនខេត្តទទួលបានភ្ញៀវទេសចរជិត៣៤ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ការដែលភ្ញៀវទេសចរទៅកំសាន្តនៅខេត្តព្រះសីហនុច្រើន ដោយសារបច្ចុប្បន្ននេះ មានផ្លូវល្បឿន​លឿនភ្នំពេញខេត្តព្រះសីហនុ ដែលបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការធ្វើដំណើរ​ប្រកបដោយផាសុខភាពសុវត្តិភាព និងលឿនរហ័ស។ ក្រៅពីនេះខេត្តមានឆ្នេរសមុទ្រដ៏សស្រស់ស្អាត និងមានខ្យល់​អាកាសបរិសុទ្ធ តំបន់កោះជាច្រើន ទឹកធ្លាក់ក្បាលឆាយ អាហារសមុទ្រឈ្ងុយឆ្ងាញ់ និងខេត្តមានលំហ​សាធារណៈ​នៅតាម​ឆ្នេរសមុទ្ររួមមានបន្ទប់ទឹកស្អាត អនាម័យដោយមិនគិតថ្លៃដែលបង្កលក្ខណៈងាយស្រួលដល់​ភ្ញៀវទេសចរ​បោះតង់ ឬក្រាលកន្ទេរជួបជុំសប្បាយរង់ចាំថ្ងៃឆ្លងឆ្នាំថ្មី។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្តបានត្រៀមរៀបចំរួចរាល់ហើយពីសុវត្ថិភាព ដោយដាក់កងកម្លាំងមាន​សមត្ថកិច្ច ដើម្បីរៀបចំរក្សាសន្តិសុខសណ្តាប់ធ្នាប់ក៏ដូចជាសម្រួលការធ្វើចរាចរណ៍ជួនដល់ភ្ញៀវទេសចរវិនិយោគិន និងប្រជាពលរដ្ឋដែលធ្វើដំណើរកំសាន្តនៅក្រុងព្រះសីហនុ។

បើតាមលោក ឃាង ភារម្យ សម្រាប់ពិធីបុណ្យចូលឆ្នាំសាកល២០២៤នេះ ខេត្តព្រះសីហនុ មិនមានរៀបចំព្រឹត្តិការណ៍​អ្វីនោះទេ គឺមានតែខាងក្រុមហ៊ុនឯកជនបានរៀបចំការប្រគុំតន្ត្រីនិងតាំងពិព័រណ៍កំសាន្តសប្បាយ។

ក្រៅពីមានតំបន់ទេសចរដ៏សំខាន់ ខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសំណង់​អគារខ្ពស់ៗ និងដំណើរការអាជីវកម្មរីកលូតលាស់យ៉ាងខ្លាំង ចំពោះខេត្តជាប់មាត់សមុទ្រមួយនេះ។

កាលពីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅចុងខែវិច្ឆិកាកន្លងទៅ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណ ២៦២,៤១១នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៥,២៣៣នាក់ និងភ្ញៀវបរទេស ៧,១៧៨នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

Sokha Hotels

ព័ត៌មានពេញនិយម