ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវគ្រឹះក្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល
មន្ត្រីបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវគ្រឹះក្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះក្លោងទ្វារឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងឈានដល់ការជួសជុល។ នេះបើតាមការផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកអជ្ញាធរជាតិអប្សរានៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ។

ជាមួយគ្នានេះ លោកអ្នកស្រី នេត ស៊ីមន ជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះក្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) ដែលកំណាយស្រាវជ្រាវនេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈឆ្នាំ២០២៤ខាងមុខ។

អ្នកកស្រីបន្តថា ការកំណាយស្រាវជ្រាវនៅក្លោងទ្វារខាងត្បូងនេះ មានគោលបំណង ៣គឺ៖ ទី១ ស្វែងរកថ្មរបស់សំណង់ដែលបាត់បង់ ទី២សិក្សាមើលស្ថានភាពរបស់គ្រឹះនៃខ្លោងទ្វារ និងចុងក្រោយគឺ សិក្សាស្វែងយល់ពីបច្ចេកទេសបុរាណរបៀបនៃការរៀបចំគ្រឹះសម័យបុរាណជាដើម ។

អ្នកស្រី នេត ស៊ីមន បន្តទៀតថា តាមលទ្ធផលដំណាក់កាលដំបូងនៅក្នុងរណ្តៅទី១ ដែលមានជម្រៅ៨០សង់ទីម៉ែត្រនោះ បានប្រទះឃើញដុំថ្មភក់ចំនួន៨ដុំ មានក្បាច់ និងអាចកំណត់អត្តសញ្ញាណជាថ្មកំពូលហោជាង និងផ្នែកផ្សេងៗទៀតរបស់ក្លោងទ្វារ ហើយកំណាយស្រាវជ្រាវរកឃើញនេះ គឺបន្ទាប់ពីក្រុមការងារបានរើគំនរថ្មភក់របស់ក្លោងទ្វារផ្នែកតួខាងលើដែលរលុះធ្លាក់មកគ្របលើរចនាសម្ព័ន្ធក្លោងទ្វារទាំងមូល យកទៅផ្គុំសាកល្បងដើម្បីសិក្សាស្វែងរកទីតាំងដើម៕
អត្ថបទ៖ ជុន កុសល



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ