Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក លឹម តុង​ហួត​ ៖​ ឆ្នាំ​២០២៣ ខេត្តសៀមរាប បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន ២៨៨ និង​ផ្សព្វ​ផ្សាយបាន​ជាង​៤​ពាន់​លើ​មាន​អ្នកចូលរួម​ជិត​៣៧​ម៉ឺន​នាក់

បានផុស

នៅ

សៀមរាប ៖ ឧ​ត្ត​ម​សេនីយ៍​ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជម្រាបជូន​បែបនេះ​ក្រោយពី​លោក​ចូលរួម​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​រដ្ឋបាល ខេត្តសៀមរាប​ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតី លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និង​អង្គភាព​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្តសៀមរាប នា​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ ដែលមាន​អ្នកចូលរួម​ជាង​៩០០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹង​ការអបអរសាទរ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា បានចាត់ទុក​សន្និបាត​នេះ​ថា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​បានមក​ជួបជុំ​គ្នា និង​រួមគ្នា​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​អំពី​សមិទ្ធផល​លើ​គ្រប់​វិស័យ​នៅ​ខេត្តសៀមរាប​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣​កន្លងទៅ បញ្ហា​ប្រឈម ដំណោះស្រាយ និង កាលានុវត្តភាព ព្រមទាំង​ដាក់​ចេញ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤ ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រសិទ្ធភាព ដើម្បី​ចូលរួមចំណែក​អនុវត្ត​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។

ថ្លែង​នាម​សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​យក​អស់កម្លាំង ប្រាជ្ញា ស្មារតី សហការ សាមគ្គី​គ្នា​បាន​យ៉ាង​ល្អ​នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ រហូត​ឈាន ទៅ​សម្រេចបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ទូទាំង​ខេត្ត​។

​ជាមួយនឹង​ការងារ​សន្តិសុខ​មូលដ្ឋាន​ឆ្នាំ​២០២៣​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា​ បាន​ណែនាំ​ឱ្យ​គ្រប់​សមាសភាព​ទាំងអស់​ត្រូវ​បន្ត​រួមគ្នា​ពង្រឹង​ប្រសិទ្ធភាព​ការបង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​នោះ​បទល្មើស​គ្រឿងញៀន​ពង្រឹង​ការធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀន​លើ​កងកម្លាំង​បើ​រកឃើញ​វត្តមាន​សារធាតុ​ញៀន​ត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ ហើយ​លោក​ក៏​គាំទ្រ​ឱ្យ​មាន​ការសាងសង់​អគារ​ព្យាបាល​ស្តារនីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​បន្ថែម​និង​ត្រូវ​បន្ត​ជំរុញ​ចលនា​អនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” បំផុស​ចលនា​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​”​។

បញ្ជាក់​ថា ឆ្នាំ​២០២៣ ខេត្តសៀមរាប បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន ២៨៨ លើក​ថយចុះ ១០​លើក ហើយ​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា ទប់ស្កាត់ និង​បង្ក្រាប​យ៉ាងសកម្ម​ស្ទើរតែ​ទាំងស្រុង​។

​ការគ្រប់គ្រង​ការ​បន្សាប​អ្នកញៀន​គ្រឿងញៀន និង​មាន​យន្តការ​តាមដាន​មុខសញ្ញា​ប្រើប្រាស់ និង​អ្នក​ដែល​បាន​បន្សាប​ចេញពី​មណ្ឌល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​។ បាន​ផ្សព្វផ្សាយ​គោលនយោបាយ​ទាំង​៧​ចំណុច នៃ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ចំនួន​៤.៥៥៦​លើក ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​៣៦៨.៦៥៧​នាក់ ស្រី ២២៦.៩២២​នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម២៤ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ១៨ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

Sokha Hotels

ព័ត៌មានពេញនិយម