ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ផ្ដល់អនុសាសន៍ ៦ ចំណុច ក្នុងបេសកកម្ម “កែប្រែទស្សនវិស័យរបស់ សម្ដេចធិបតី ឲ្យក្លាយជាការពិត”
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្ដល់អនុសាសន៍ចំនួន ៦ ចំណុច ជូនដល់អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ក្នុងបេសកកម្ម “កែប្រែទស្សនវិស័យរបស់ សម្ដេចធិបតី ឲ្យក្លាយជាការពិត”។

ការផ្ដល់អនុសាសន៍នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ដែលមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្ដមអគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានមជ្ឈមណ្ឌល ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ នៅសាលាភូមិន្ទរដ្ឋបាល កាលពីរសៀល ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី បានផ្ដល់អនុសាសន៍ចំនួន ៦ ចំណុច ជូនអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ក្នុងបេសកកម្ម“កែប្រែទស្សនវិស័យរបស់ សម្ដេចធិបតី ឲ្យក្លាយជាការពិត” រួមមាន ៖ ១.ប្ដេជ្ញាបំពេញមុខងារ និងបេសកកម្មរបស់ខ្លួនឲ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីការងារកែទម្រង់ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ២.បន្តពិនិត្យ និងរៀបចំរចនាសម្ព័ន្ធមុខងារស្ថាប័ន ដោយកំណត់ឲ្យច្បាស់លាស់ និយាមប្រើប្រាស់ធនធានមនុស្ស និងថវិកានៅតាមអង្គភាព និយាមសេវាសាធារណៈចំពោះការងារក្របខណ្ឌ និងសមិទ្ធកម្ម ការរៀបចំផែនការអភិវឌ្ឍន៍ស្ថាប័ន អង្គភាព នៃក្រសួងមុខងារសាធារណៈ ក៏ដូចជាផែនការធនធានមនុស្សរយៈពេលវែង។ ៣.អភិវឌ្ឍន៍ និងប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឲ្យអស់សក្ដានុពល និងលទ្ធភាពក្នុងការអនុវត្តមុខងារ និងបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ។ ៤.ពិនិត្យឡើងវិញ កែសម្រួល និងតម្រង់ទិសថវិកាឲ្យចំគោលដៅ គាំទ្រប្រសិទ្ធភាពការងារ និងសមិទ្ធកម្មដែលត្រូវពិនិត្យមើលប្រភពថវិកាជាតិ ថវិកាដៃគូអភិវឌ្ឍន៍ និងប្រើប្រាស់ការលើកទឹកចិត្តផ្ទៃក្នុងឲ្យមានប្រសិទ្ធភាពខ្ពស់។ ៥.រៀបចំ និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអង្គភាពរបស់ក្រសួងមុខងារសាធារណៈ ក្នុងក្របខណ្ឌ និងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ ៦.ប្រែក្លាយក្រសួងមុខងារសាធារណៈ ជាក្រសួងឈានមុខមួយក្នុងការទទួលយកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ខ្លួន ពិសេសការពង្រឹង និងពង្រីកប្រព័ន្ធគ្រប់គ្រងមន្ត្រីសម្រាប់គាំទ្រដល់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍសេវាសាធារណៈតាមប្រព័ន្ធឌីជីថល។

គួរជម្រាបថា ជំនួបខាងលើនេះ ជាជំនួបលើកទី ៦ របស់ ឯកឧត្ដម ហ៊ុន ម៉ានី ជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ក្នុងគោលបំណងមិនខុសគ្នាពីជំនួបមុនៗ ទេ គឺជួបដើម្បីសំណេះសំណាលឈ្វេងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាការស្តាប់របាយការណ៍ ការចែករំលែកនូវបទពិសោធន៍ និងសំណូមពរ ព្រមទាំងជាឱកាសសម្រាប់ការលើកឡើងនូវបញ្ហាប្រឈមដែលក្រុមការងារបានជួបប្រទះកន្លងមក ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយជាមួយគ្នា ឆ្លើយតបជាមួយនឹងការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?