ព័ត៌មានជាតិ
ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ ជាដៃគូឧបត្ថម្ភថ្មី សម្រាប់ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ រដូវកាល ២០២១
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា និងក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានរៀបចំនូវព្រឹត្តិការណ៍ជាផ្លូវការ និងប្រកាសដៃគូឧបត្ថម្ភថ្មីរបស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺររដូវកាល ២០២១ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍។

នៅក្នុងកម្មវិធីក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក អេឡិន ថៃ ជាអគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា និង លោក គីយ៉ូណេ តាកាហ៊ីសា តំណាងខ្ពង់ខ្ពស់គណៈគ្រប់គ្រង ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ រួមជាមួយការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនទាំងពីរ រួមទាំងកីឡាករផងដែរ។
កម្មវិធីប្រកាសដៃគូឧបត្ថម្ភថ្មីនេះ ក្រុមហ៊ុនទាំងពីរបានប្តេជ្ញាចូលរួមចំណែក ក្នុងការលើកកម្ពស់នូវចំណេះដឹងព័ត៌មាននៃផលិតផលធានារ៉ាប់រងអាយុជីវិត និងជម្រុញការថែទាំសុខភាពជូនប្រជាជនកម្ពុជាតាមរយៈ កីឡាបាល់ទាត់ ។
លោក អាឡិន ថៃ អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើជាដៃគូឧបត្ថម្ភរយៈពេលវែងជាមួយនឹង ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ ដែលជាក្លឹបបាល់ទាត់លេចធ្លោមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា វិស័យកីឡាបាត់ទាត់ គឺជាវិស័យមួយសម្រាប់បណ្តុះមនុស្សជំនាន់ក្រោយឲ្យក្លាយជាកីឡាករល្អដ៏មានប្រិយភាព។ តាមរយៈការឧបត្ថម្ភនេះយើងជឿជាក់ថា យើងនឹងអាចជួយដល់កីឡាករបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន និងកសាងនូវទំនាក់ទំនងល្អជាមួយសហគមន៍ដែលយើងកំពុងតែបម្រើការងារ។


បេសកម្មរបស់ ដាយ អិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាគឺមានរយៈពេលវែង។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើ និងបំពេញសេចក្តីត្រូវការធានារ៉ាប់រងអាយុជីវិតរបស់ប្រជាជនកម្ពុជាជាមួយនឹងគម្រោងការការពារថ្មីនៅលើជំងឺធ្ងន់ធ្ងរ។ យើងពាក្យស្លាកឈ្មោះថ្មីមួយទៀតគឺ៖“ នៅក្បែរអ្នកជានិច្ច សម្រាប់សុខភាព” ។


លោក គីយ៉ូណេ តាកាហ៊ីសា តំណាងខ្ពង់ខ្ពស់គណៈគ្រប់គ្រង ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ មានប្រសាសន៍ថា៖
វាដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ! បាល់ទាត់ មិនត្រឹមជាប្រភេទកីឡាតែប៉ុណ្ណោះទេ ប៉ុន្តែកីឡា ជាជីវិតមួយផ្នែករបស់លោកអ្នកផងដែរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ ក៏កំពុងគាំទ្រ និងផ្តល់ការការពារដល់ប្រជាជនផងដែរ ។ សូមអរគុណចំពោះភាពជាដៃគូឧបត្ថម្ភរបស់យើង ហើយសង្ឃឹមថាយើងអាចធ្វើអោយប្រជាជនកម្ពុជា មានសុភមង្គលស្រស់បំព្រង តាមរយៈ កីឡា និងសុខភាព” ។

គួរបញ្ជាក់ថាក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៉ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៉ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានចំណាត់ថ្នាក់ A+ ទៅលើកការវាយតម្លៃតាមរយៈ S&P និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន ”ភាពស្ងប់ចិត្ត” ក្រោមទស្សនរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងៗទៀត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី