ព័ត៌មានជាតិ
អភិបាលខេត្តក្រចេះ ក្រើនរំលឹកឲ្យមន្រ្តីរាជការ ត្រូវធ្វើខ្លួនឲ្យល្អជាគម្រូដល់សាធារណ:ជន
ថ្លែងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២៤ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោក វ៉ា ថន អភិបាលខេត្តក្រចេះបានក្រើនរំលឹកដល់មន្រ្តីរាជការក្រោមឱវាទទាំងអស់ ត្រូវធ្វើខ្លួនឲ្យល្អជាគម្រូដល់សាធារណ:ជន និងប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់បទដ្ឋាននានា ច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន ជាពិសេសមន្រ្តីបម្រើសេវាច្រកចេញចូលតែ១ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ តម្លាភាព និងរហ័សទាន់ពេល ស្របទៅនឹងបរិបទសង្គមបច្ចុប្បន្នទំនើបលើប្រពន្ធឌីជីថល និងនវានុវត្តន៍ ហាមដាច់ខាតការប្រើប្រាស់នូវសាធាតុញៀន ករណីឃើញថាមានជាប់ពាក់ព័ន្ធ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់និងលុបឈ្មោះចេញពីក្របខណ្ឌមន្រ្តីរាជការ។

ថ្លែងនៅក្នុងអង្គសន្និបាតដែលមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្តផងនោះ លោកអភិបាលខេត្តបានជំរុញឲ្យមន្រ្តីត្រូវខិតខំរួមគ្នាបំពេញការងារ និងដោះស្រាយនូវបញ្ហាកើតមានពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើហឹង្សាដោយជាក្រុមយុវជនសិស្សសាលា និងការគ្រប់គ្រងធនធានធម្មជាតិ ដែលបាននឹងកំពុងកើតមានក្នុងមូលដ្ឋាន។

លោកបន្តថា អាជ្ញាធរឃុំត្រូវម្ចាស់ការខ្ពស់ក្នុងការសហការជាមួយសមត្ថកិច្ច ក្នុងការចាប់បង្រាប់ទប់ស្កាត់កុំឲ្យកើតមានបន្តទៀត ដើម្បីរក្សាឲ្យបាននូវសុខសុវត្ថិភាព ស្ថិរភាពជូនប្រជាពលរដ្ឋមូលដ្ឋាន ស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងជាឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ជាពិសេស ត្រូវបន្តតាមដានការវិវត្តប្រែប្រួលនៃសភាពការណ៍តំបន់ និងអន្តរជាតិ ព្រមជាមួយនឹងការពង្រឹងសភាពការណ៍ផ្ទៃក្នុង សំដៅដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្តាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាបន្តទៀត។


លោកអភិបាលខេត្តលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ ដំណាក់កាលឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជាប្រវត្តិសាស្រ្តចម្បងពីរ៖ (ទី១) ថែរក្សានិងថែបំប៉នសុខសន្តិភាពដែលសម្រេចបានមកដោយលំបាកនិង (ទី២) កសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយត្រូវខិតខំប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕
អត្ថបទ៖ ប្រុញ វិធិន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ