ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា ប្រតិកម្មរឿងប្រឌិតព័ត៌មាន ការសាងសង់ព្រែកជីកហ្វូណនតេជោ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ បានថ្លែងប្រតិកម្មចំពោះក្រុមប្រឆាំងមួយក្រុមនៅក្រៅប្រទេស ដែលជ្រកក្រោមស្លាកសារព័ត៌មាន ប្រឌិតព័ត៌មានមិនពិតជុំវិញការសាងសង់ព្រែកជីកហ្វូណន។

ប្រតិកម្មរបស់សម្ដេចនាយករដ្ឋមន្ត្រីបានធ្វើឡើង បន្ទាប់ពីសារព័ត៌មានឌឹខេមបូឌាដេលី បានប្រឌិតព័ត៌មានមិនពិតថា បានប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចកម្ពុជាថា រាជរដ្ឋាភិបាល ខ្ចីលុយចិនចំនួន ៥ ពាន់លានដុល្លារ ដើម្បីសាងសង់ព្រែកជីក និងដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា។
សម្ដេចធិបតី អះអាងថា នេះជាការប្រឌិតទាំងស្រុង ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ខណៈគម្រោងនេះ គេដឹងឭគ្រប់គ្នាហើយថា ជាគម្រោង BOT បានន័យថា សាងសង់ ធ្វើអាជីវកម្ម ហើយផ្ទេរ។
ក្រុមហ៊ុនដែលសុំសិទ្ធិវិនិយោគ ទទួលខុសត្រូវខ្ចីថវិកាមក ក្នុងការចំណាយសាងសង់ ខណៈរដ្ឋាភិបាលអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្ម លុះដល់ពេលចប់កុងត្រា រដ្ឋាភិបាលអាចមានសិទ្ធិយកមកគ្រងវិញបាន ឬត្រូវបន្ត។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «វាត្រង់តែឆ្ងាញ់ តាមប្រភពមន្ត្រីជាន់ខ្ពស់ដែលសុំមិនបញ្ចេញមុខ អាហ្នឹងគេប្រើចិត្តសាស្ត្រ បងប្អូនអ្ហា ចិត្តសាស្ត្រមនុស្សយើង បើសិនគេនិយាយប្រាប់ក្ដោងៗ មិនសូវជឿទេ តែអាខ្សឹបហ្នឹងជឿណាស់ ហើយបើខ្សឹបថា កុំប្រាប់គេ គឺថាលាក់ការណ៍ ដឹងកាបុតក អាហ្នឹងគឺថាកាន់តែជឿទៀត»។
សម្ដេច ហ៊ុន ម៉ាណែត មិនជឿថា មានមន្ត្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច ល្ងង់ដល់ថ្នាក់មិនស្គាល់ភាពខុសគ្នា រវាងឥណទាន និងគម្រោង BOT។ «ខ្ញុំមិនជឿថាមន្ត្រីជាន់ខ្ពស់យើងល្ង់ដល់ថ្នាក់ហ្នឹង» សម្ដេចធិបតីបន្ថែម។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ពេលដែលបង្កើតព្រែក នឹងផ្ដល់ផលប្រយោជន៍ច្រើន សម្រាប់ការតភ្ជាប់ដឹកទំនិញ ដើម្បីបង្កើនសេដ្ឋកិច្ចកម្ពុជា។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គនិងផ្លូវសមុទ្រ។
គម្រោងនេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពរួចរាល់ ដោយបានប្រើប្រាស់រយៈពេលសរុប ២៦ខែ។
តាមការសិក្សា បានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក មានតម្លៃ ១.៧ពាន់លានដុល្លា។
ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត