ព័ត៌មានជាតិ
បន្ទាន់!! ថ្ងៃសែនចូលឆ្នាំចិន ផ្ទុះអាវុធ៣គ្រាប់ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់
ភ្នំពេញ ៖ នៅក្នុងថ្ងៃសែនចូលឆ្នាំចិន មានករណីផ្ទុះអាវុធ៣គ្រាប់ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ គឺដោយសារតែរឿងចតឡាន ទាស់ទែងគ្នាបន្តិចបន្ទួចតែប៉ុណ្ណោះ។

ហេតុការណ៍ភ្ញាក់ផ្អើលក្នុង ថ្ងៃសែនចូលឆ្នាំចិននេះ កើតឡើងវេលាម៉ោង៨និង៤០យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងបុរី ប៉ុនហួរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចតរថយន្តមុខផ្ទះធ្វើឲ្យចង្អៀត ស្រាប់តែកង់បីជិះមកស៊ីផ្លេយ៉ាងខ្លាំង ទើបម្ចាស់រថយន្តចុះមកសួរនាំ រហូតមានការប្រទាញប្រទង់ដាក់គ្នាមួយប៉្រាវ ទើបក្រោយមកក៏បំបែកគ្នា។ មួយសន្ទុះក្រោយមក ស្រាប់តែគ្នីគ្នារបស់ម្ចាស់កង់បីមួយក្រុមមានគ្នាប្រមាណ៦នាក់បានចុះមកបាញ់រះសំដៅលើជនរងគ្រោះបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចកំពុងប្រមូលវត្ថុតាង និង កំណត់មុខសញ្ញា ដើម្បីវែកមុខជនសង្ស័យ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕
កែសម្រួលដោយ ៖ នាគព័ន្ធ






-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង