ព័ត៌មានជាតិ
ក្រសួងការងារ កំពុងពិចារណាសហការជាមួយក្រុមហ៊ុនផលិតរថយន្តមានស្តង់ដារ និងសុវត្ថិភាព សម្រាប់ដឹកកម្មករ
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ក្រសួង កំពុងពិចារណាសហការជាមួយក្រុមហ៊ុនក្នុងការផលិតរថយន្តដឹកកម្មករក្នុងស្រុកមានស្តង់ដារ និងសុវត្ថិភាព សម្រាប់ដឹកកម្មករជំនួសរថយន្តបច្ចុប្បន្នដែលប្រឈមគ្រោះថ្នាក់ខ្ពស់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៧ ធ្នូ នេះថា «ករណីរថយន្តដឹកកម្មករនេះ ក្រសួង កំពុងពិចារណារកវិធីសាស្ត្រផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់រថយន្តក្រុង ដូចជាសហការជាមួយក្រុមហ៊ុនក្នុងការផលិតរថយន្តដឹកកម្មករក្នុងស្រុក ឬ នាំចូលរថយន្តមានគុណភាព និងតម្លៃសមរម្យ ឬ សហការជាមួយធនាគារសម្រាប់ផ្តល់កម្ចីមានការប្រាក់ទាប ដើម្បីឲ្យម្ចាស់រថយន្តមានលទ្ធភាពមកប្រើរថយន្តក្រុងជំនួសវិញ»។

យ៉ាងណាក៏ដោយ លោក កត្តា អ៊ន បានលើកទឹកចិត្តឲ្យអ្នករកស៊ីរថយន្តដឹកកម្មករ ងាកមកប្រើប្រាស់រថយន្តក្រុង ដើម្បីធានាសុវត្ថិភាព និងផាសុកភាព ខណៈបច្ចុប្បន្នសមាគមអ្នកបើកបររថយន្តដឹកកម្មករ-និយោជិត មានសមាជិកចំនួន ៣ ១១៤ នាក់ ដែលភាគច្រើនជារថយន្តប្រភេទដឹកទំនិញផ្សារដែកឲ្យកម្មករ-និយោជិត ឈរ មិនមានសុវត្ថិភាពដល់កម្មករ។

លោក កត្តា អ៊ន បានឲ្យដឹងទៀតថា ចាប់ពីខែមករា រហូតមកដល់ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ការងារសរុបចំនួន ១៣ ១៩១ នាក់ ស្រី ៦ ៨៤០ នាក់។ ក្នុងនោះមានកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅធ្វើការមានចំនួន ៧ ១៩២ នាក់ ស្រី ៤ ០៧១ នាក់ និងគ្រោះថ្នាក់នៅកន្លែងធ្វើការមានចំនួន ៥ ៩៩៩ នាក់ ស្រី ២ ៧៦៩ នាក់៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង