Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ កិច្ចសហប្រតិបត្តិការទូទាត់​ឆ្លងដែន​រវាងកម្ពុជា-ចិន នឹងជួយជំរុញកំណើន​ទេសចរ​ប្រទេសទាំងពីរ

បានផុស

នៅ

កិច្ចសហប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនតាម QR-Code កម្ពុជា ចិន មានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា ព្រោះនៅពេលទេសចរចិនចូលមកកម្ពុជា នឹងងាយស្រួលក្នុងការចាយវាយទូទាត់ ដែលកត្តាអាចទាក់​ទាញទេសចរ​ផងដែរ។ នេះបើតាមការលើកឡើងរបស់លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី ២៧ ធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តុប សុភ័គ បានបន្តថា កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន​តាម ​QR-Code បានជំរុញដល់ការ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​របស់​កម្ពុជា និង​ប្រាក់​យ័នរ​បស់​ចិន​ ឱ្យមាន​លក្ខណៈកាន់តែ​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេសទាំងពីរ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងជួយពលរដ្ឋ​ដែលប្រើប្រាស់ប្រព័ន្ធបាគង និងមានគណនីធនាគារជាប្រាក់រៀល អាចស្កេន QR Code នៅប្រទេសចិន ដើម្បីទូទាត់លើថ្លៃទំនិញ ​និងសេវាផ្សេងៗបានយ៉ាងងាយ​ស្រួល។ សម្រាប់​ពលរដ្ឋ​ចិន ​ដែល​មក​កម្ពុជា​ ក៏អាច​ទូទាត់​លើការចំណាយផ្សេងៗ តាមរយៈការស្កេននូវប្រព័ន្ធ KH QR បានផងដែរ។

លោក តុប សុភ័គបានបន្តទៀតថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយសម្រួលការទូទាត់របស់ពលរដ្ឋរវាងប្រទេសចិន និងកម្ពុជា​ ឱ្យកាន់តែប្រសើរ​ និងមិនខាតបង់នូវអត្រាប្តូរប្រាក់។ ចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការ​នេះ គឺការជំរុញ​ការប្រើប្រាស់ប្រាក់រៀល។ 

លោកបានបន្ថែមទៀតថា« ពលរដ្ឋកម្ពុជាទៅស្រុកគេត្រូវមានគណនីជាលុយរៀល ទើបអាចចាយតាមប្រព័ន្ធ KHQR Code នេះបាន  ហើយពេលគេមកខ្មែរវិញ អាជីវករយើង​ គឺត្រូវតែមាន QR Code ជាលុយរៀល​ ដើម្បីឱ្យចិន​ទូទាត់ពី​លុយយ័នមកជាលុយរៀល “ខាងចិន គឺគេជំរុញការប្រើប្រាស់លុយយ័ននៅស្រុកគេ ហើយខាងខ្មែរ​យើងក៏ជំរុញ​ការប្រើ​ប្រាស់លុយរៀលនៅក្នុងស្រុកយើង ផងដែរ»។​

លោក តុប សភ័គ ចាត់ទុកកិច្ចសហប្រតិបត្តិការនេះពិតជាមានសារៈសំខាន់សម្រាប់វិស័យ ទេសចរណ៍កម្ពុជា ព្រោះនៅពេលទេសចរចិនមកកម្ពុជា  នឹងងាយស្រួលចាយវាយទូទាត់ ដែលជាកត្តាអាចទាក់ទាញទេសចរ​មកបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន UnionPay International បានរៀបចំពិធីសម្ពោធជាផ្លូវការនៃការទូទាត់ QR Code ឆ្លងព្រំដែនរវាងប្រទេសទាំងពីរ ក្រោម​អធិបតី​ភាពលោកស្រីបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម