ព័ត៌មានជាតិ
ថ្ងៃទី២៩ ខែធ្នូ សាលាក្រុងភ្នំពេញ បិទមហាវិថីឈ្នះ ឈ្នះ ដើម្បីធ្វើខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទកំណាត់មហាវិថីឈ្នះ ឈ្នះ ក្នុងព្រឹកថ្ងៃទី២៩ខែធ្នូ ដើម្បីប្រារព្ធពិធីខួប២៥ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច នាយករដ្ឋមន្ត្រី និងលោកជំទាវ។
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានសរសេរអះអាងថា ការផ្អាកចរាចរណ៍នេះ គឺដើម្បីឱ្យកម្មវិធីប្រព្រឹត្តិទៅប្រកបដោយសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។

បើតាមសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកមិនឱ្យយានជំនិះគ្រប់ប្រភេទ មិនឱ្យធ្វើដំណើរលើកំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦។ សម្រាប់ពេលវេលានៃការផ្អាកធ្វើដំណើរ គឺចាប់ពីវេលាម៉ោង ០៥:០០នាទី ព្រឹកថ្ងៃទី២៩ ខែធ្នូ រហូតដល់កម្មវិធីដែលប្រារព្ធឡើង បានបញ្ចប់ (ប្រហែលវេលាម៉ោង ១១:០០នាទី)។ ក្រោយពេលចប់ពិធីយានជំនិះអាចចរាចរជាប្រក្រតី ដោយមានសមត្ថកិច្ចនៅតាមគោលដៅជួយ សម្របសម្រួលចរាចរជូន។
បន្ទាប់ពីនេះ ពោលគឺចាប់ពីម៉ោង ១៤:០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣តទៅ ពិធីខាងលើនឹងបើកជូនសាធារណៈជន ចូលរួមទស្សនា ហើយយានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះដូច ប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
គួរឱ្យដឹងថា ពិធីខួប២៥ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ នឹងប្រារព្ធឡើងវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ស្ថិតក្នុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ក្នុងកម្មវិធីនេះ ក៏មាននូវការរៀបចំពិព័រណ៍សមិទ្ធផល និងម្ហូបអាហារខ្មែរ ប្រគំតន្ត្រី និងអុជកាំជ្រួចអបអរសាទរផងដែរ៕
អត្ថបទ៖ស្រីរ័ត្ន




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង