ព័ត៌មានជាតិ
ស្អែករដ្ឋមន្ត្រីទេសចរណ៍ នឹងទៅទទួលនាវា Westerdam នៅកំពង់ផែព្រះសីហនុ
នៅព្រឹកស្អែក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ តាមការគ្រោងទុកនាវា Westerdam នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្ដងទៀត បន្ទាប់ពីនាវានេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បើកបេះដូងមនុស្សធម៌អនុញ្ញាតឱ្យចូលចតនៅកម្ពុជាដោយមិនខ្លាចឆ្លងមេរោគកូវីដ១៩។ ជុំវិញការមកដល់កម្ពុជាជាថ្មីម្ដងទៀតនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន នឹងទៅទទួលនាវាទេសចរណ៍ Westerdam ដោយផ្ទាល់។ នេះបើតាមគម្រោងនៃកម្មវិធីដែលចេញដោយរដ្ឋបាលខេត្តព្រះសីហនុ។
បើគ្មានការប្រែប្រួលទេ នាវា Westerdam នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ផែចាស់) នៅពេលវេលាម៉ោង៨៖០០ នាទីព្រឹក។ ក្រោយចូលចតដោយសុវត្ថិភាព ភ្ញៀវទេសចរណ៍ នឹងចុះចេញពីនាវា ក្នុងពេលចុះពីនាវានោះ គណប្រតិភូកម្ពុជា នឹងទទួលស្វាគមន៍ថែមទាំងបំពាក់ក្រមារបស់ខ្មែរជូនភ្ញៀវទេសចរណ៍ទាំងនោះ។ បន្ថែមពីនេះ ក្រុមសិល្បៈ ក៏សម្ដែងរបាំជូនពរជូនភ្ញៀវអន្តរជាតិទាំងនោះទស្សនា។ លើសពីនេះ គណប្រតិភូកម្ពុជា នឹងប្រគល់ជូន បាច់ផ្កាមួយបាច់ជូនអ្នកគ្រប់គ្រងនាវា។ ប្រគល់ជូនថាសរូបព្រះថោងនាងនាគជូនដល់ម្ចាស់នាវា និងប្រគល់ជូនថាសរូបតោពីរជូនអ្នកគ្រប់គ្រងនាវា។
ជាមួយគ្នានេះ នៅព្រឹកដដែល លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងអញ្ជើញសំណេះសំណាលជាមួយភ្ញៀវទេសចរណ៍ ថែមទាំងអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនាវ Westerdam ។ បន្ទាប់ពីនេះ ភ្ញៀវទេសចរណ៍ទាំងនោះ នឹងធ្វើដំណើរទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ។
ដោយឡែកសម្រាប់ពេលល្ងាច រដ្ឋបាលខេត្តព្រះសីហនុរៀបចំកម្មវិធីជូនភ្ញៀវទេសចរណ៍អន្តរជាតិទាំងនោះ ដោយផ្ដល់ជូននូវភេសជ្ជៈ និងមានការប្រគំតន្ត្រី ការសម្ដែងរបាំជូនពរ របាំនេសាទ របាំគោះត្រឡោក និងរបាំសហម័យ។ ក្នុងពិធីនាពេលល្ងាច លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងអត្ថាធិប្បាយពីប្រវត្តិនៃនាវា Westerdam ដែលចូលចតកម្ពុជាកាលពី៣ឆ្នាំមុន ជូនភ្ញៀវទេសចរណ៍ឱ្យបានជ្រាប មុននឹងនាវា Westerdam ចាកចេញពីកម្ពុជានៅម៉ោង៩៖០០នាទីយប់ដដែល។
គួររំលឹកឡើងវិញថា កាលពីឆ្នាំ២០២០ ក្នុងពេលដែលវិបត្តិកូវីដ១៩ រាតត្បាតជាសកល នាវា Westerdam កំពុងរសាត់អណ្ដែតនៅលើផ្ទៃសមុទ្រ បានព្យាយាមសុំចូលចតក្នុងដែនសមុទ្ររបស់ប្រទេសជាច្រើន ក៏ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំប្រទេសជាច្រើនទាំងនោះបដិសេដមិនឱ្យចូលចតឡើយ។ ខុសពីថ្នាក់ដឹកនាំប្រទេសដទៃ ថ្នាក់ដឹកនាំកម្ពុជា គឺសម្ដេចតេជោ បានបើកបេះដូងមនុស្សធម៌ សណ្ដោសប្រណីឱ្យនាវា Westerdam ចូលចតដោយមិនខ្លាចឆ្លងមេរោគកូវីដ១៩ឡើយ ហើយពេលនោះសម្ដេចតេជោ ក៏បានអញ្ជើញទទួលនាវា Westerdam ដោយផ្ទាល់។
ការត្រឡប់មកកម្ពុជានាពេលនេះ គឺមានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១ ៥០០នាក់ ក្នុងនោះ៦០០នាក់នឹងធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់