Connect with us

ព័ត៌មានជាតិ

ចំណេញ ៣០ ទៅ ៥០% ជីកសិកម្មខ្មែរ​​មួយ​ប្រភេទ​ ដក​ពិសោធន៍​ដីស្រែកសិករ​ផ្តល់​ទិន្នផល​ខ្ពស់ គាំទ្រ​បរិស្ថាន

បានផុស

នៅ

ជីកសិកម្ម​មួយ​ប្រភេទ​ដែល​មាន​ប្រភព​ផលិត​នៅ​ខេត្ត​កំពង់ធំ​បាន​នាំ​យក​ទៅ​ធ្វើ​តេស្ត​លើដំណាំ​ស្រូវ​​កសិករ​ហើយ​លទ្ធផល​បង្ហាញ​ថា​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី រួម​ទាំង​ធ្វើ​ឲ្យ​ដំណាំ​លូតលាស់​បាន​ល្អ។

លោក មុំ ទិត អ្នក​គ្រប់គ្រង​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ផលិតជី CHusk បាន​គូស​បញ្ជាក់​ថា ជី​​កសិកម្ម​ដែល​ក្រុមហ៊ុន​ផលិត​មាន ៣ ប្រភេទ ហើយ​ពេញនិយម​បំផុត​គឺ​ប្រភេទជីគ្រាប់​ (អូនីក)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រ​ផលិត​ជី​មាន​ទីតាំង​នៅ​ខេត្ត​កំពង់ធំ ហើយការ​ផលិតនេះ​ក៏​មានការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន​និង​ស្ថាប័ន្ធ​​ពាក់ព័ន្ធ​ផ្សេ​ង​ទៀត។

លោក មុំ ទិត បាន​អះអាង​ថា ​តាម​ការ​ពិសោធន៍​នៅ​ដី​ស្រែ​កសិករ​​បង្ហាញ​ថា​ ការ​ប្រើប្រាស់​មាន​ប្រសិទ្ធភាព​ខ្ពស់ ធ្វើ​ឲ្យ​ដំណាំ​លូតលាស់​បាន​ល្អ ហើយ​កសិករ​អាច​ចំណេញ​ការប្រើប្រាស់ជីគីមី​​បាន​ពី ៣០ ទៅ ៥០ ភាគរយ។

លោកបន្ត​ថា ជីដែល​ផលិត​នេះ​​ក៏​មានការ​គាំទ្រពីក្រសួង​បរិស្ថាន​ដែល​​ឆ្លើយតបការ​ប្រែប្រួល​អាកាសធាតុ និងកាត់បន្ថយ​ផល​​ប៉ះពាល់ដល់​បរិស្ថាន។

កសិករ​មួយ​រូប​រស់នៅភូមិ​សំបុកអរ ឃុំកំពង់ព្រៀវ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ដែល​ប្រើប្រាស់​ជីគ្រាប់​អូនីក​លើ​ដី​ស្រែ​ជាង ១ ហិកតា បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​លោក​ក៏​មិន​សូវ​ជឿជាក់​លើ​ការ​ប្រើប្រាស់​ជី​នេះ​ដែរ។ ប៉ុន្តែ​ក្រោយ​​បាន​សាក​ល្បង​ឃើញ​បាន​ទិន្នផល​​ខ្ពស់ ហើយ​ចំណាយ​ក៏​អស់​តិច​ជាង​មុន។

កសិករ​រូប​នេះ​បន្ត​​ថា ​ក្នុង​ភូមិ​មិន​ទាន់​មាន​កសិករ​ច្រើន​ទេស្គាល់​​ជីសរីរាង្គ​​ដែល​ក្រុមហ៊ុន​បាន​ណែនាំ​ ដោយ​ពលរដ្ឋ​មួយ​ភាគ​ធំ​នៅ​បន្ត​ប្រើ​ជី​គីមីដែលនាំ​ចូល​។ តែ​លោក​រំពឹង​ថា​នៅ​ពេល​មាន​ការ​ផ្សព្វផ្សាយ​បន្ត​បន្ទាប់​ នឹង​បំផុស​​ឲ្យ​កសិករ​ផ្សេង​ទៀត​ប្រើប្រាស់​ជី​ផលិត​ក្នុង​ស្រុក​នេះ​ដោយសារ​មានការ​តេស្ត​ពិសោធន៍​ឃើញ​ថា​​មាន​ប្រសិទ្ធភាព​ខ្ពស់​ និងណាមួយ​ក៏​មាន​ការ​​គាំទ្រ​ពី​ស្ថាប័ន​ជាតិ​រួម​ទាំង​ក្រសួង​បរិស្ថាន​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ៤៤ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម