Connect with us

ព័ត៌មានជាតិ

សមិទ្ធផលធំ៤ ក្រសួងពាណិជ្ជកម្មសម្រេចបាន​នៅឆ្នាំ ២០២៣

បានផុស

នៅ

​ថ្វីត្បិតឆ្នាំ ២០២៣ ជាឆ្នាំដ៏លំបាកចំពោះសេដ្ឋកិច្ចកម្ពុជា ដោយទទួលរងការជះឥទ្ធិពលអវិជ្ជមាន ពីសេដ្ឋកិច្ចសកលក្តី តែក្រសួងពាណិជ្ជកម្ពុជា បានប្រែក្លាយបញ្ហាប្រឈម ទៅជាឱកាស ដោយបានពង្រឹងកាលនុវត្តភាពនៃវិស័យ​ពាណិជ្ជ​កម្មកម្ពុជា តាមរយៈការសម្រេចបាននូវការចរចា និងការដាក់ឱ្យចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ និងពហុភាគីសំខាន់ៗចំនួន៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងសំខាន់ៗ ទាំងបួននោះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយកម្ពុជា អេមីរ៉ាតអារ៉ាប់រួម។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​បានបញ្ជាក់ថា ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងបណ្តា​ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់លានដុល្លារអាមេរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាមេរិក គឺកើនឡើង ២៧.២៩%។

ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុង​​ការជំរុញវិស័យ​ពាណិជ្ជកម្មឱ្យកាន់​តែរីកចម្រើន តាមរយៈការបន្តពង្រឹងគុណភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ច​ឌីជីថល ដោយធ្វើកំណែ​ទម្រង់រចនាសម្ព័ន្ធរដ្ឋបាល គ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន។ ក្រសួង​នឹងនៅ​តែ​បន្តការ​ធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង តាមប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម ដោយបានកាត់បន្ថយទាំងការចំណាយ និងពេលវេលា ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្ម​ក្នុងប្រទេស ការអភិវឌ្ឍ​ទីផ្សារ អភិវឌ្ឍវិស័យឯកជន ការបន្តកសាងនិងធ្វើវិសោធនកម្មច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់​ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះបានបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាស​អំណោយផល​ដល់ការធ្វើធុរកិច្ច និងការវិនិយោគក៏ដូចជា ពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

លោកស្រី ចម និម្មល បានលើកឡើងទៀតថា នៅឆ្នាំ ២០២៣ ក្រសួងក៏បានចុះបញ្ជីពាណិជ្ជកម្មសរុបមានចំនួន ១១ ៥០៦ ក្រុមហ៊ុន ក្នុងនោះ ការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិមានចំនួនសរុប ៣ ៤៤៤ ម៉ាក និងការចុះបញ្ជីម៉ាកតាម​ប្រព័ន្ធអន្តរ​ជាតិមានចំនួនសរុប ១ ៨៨៤ម៉ាក។

បើតាមលោកស្រី ចម និម្មល ទំហំពាណិជ្ជកម្មអន្តរជាតិ ១១ខែឆ្នាំ២០២៣ មានទំហំ ៤៣ ៥១៥,៨៦លានដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញសរុបមាន ២១ ៩៩២,៤០លានដុល្លារអាមេរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការ​នាំចេញរយៈពេលដូចគ្នា ឆ្នាំ២០២២។ ចំណូលប្រមូលបានក្នុងរយៈពេល១១ខែឆ្នាំ២០២៣ មានចំនួន ៥៣ ៥៧៨,១​លានរៀល (ស្មើនឹង ១០២,០៩% នៃច្បាប់ថវិកា)។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ទីផ្សារដែលបើកហើយត្រូវព្យាយាមថែរក្សា ធានាគុណភាព ផលិតផល និងធានាភាពជឿជាក់ឱ្យបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៦ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម