ព័ត៌មានជាតិ
សម្ដេចធិបតី៖ ការត្រឡប់មកវិញរបស់នាវា Westerdam នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាថែមទៀត
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះការត្រឡប់មកវិញរបស់នាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាសាជាថ្មី នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយសម្ដេចធិបតី អះអាងថា វត្តមាននាវាទេសចរណ៍ខ្នាតយក្សនេះ នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាថែមទៀត ដោយបាននាំអ្នកទេសចរជិត ២០០០នាក់ មកកាន់កម្ពុជា។
តាមរយៈសារនៅលើបណ្ដាញសង្គមនាព្រឹកនេះ សម្ដេចធិបតី បានរំលឹកឱ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាសត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។
សម្ដេចធិបតី ចាត់ទុកការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិតិជាជាងភាពភ័យខ្លាច គឺបានសរបញ្ជាក់ច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយនិងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន។
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវា Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្ដងទៀត បន្ទាប់ពីនាវាទេសចរណ៍នេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បើកបេះដូងមនុស្សធម៌អនុញ្ញាតឱ្យចូលចតនៅកម្ពុជា កាលពី៣ឆ្នាំមុន ក្នុងបរិបទកូវីដ១៩។ វត្តមាននាវាទេសចរណ៍ Westerdam នៅលើទឹកដីកម្ពុជានាព្រឹកថ្ងៃនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ការត្រឡប់មកកម្ពុជាជាថ្មីពេលនេះ គឺមានអ្នកទេសចរអន្តរជាតិសរុបចំនួន១ ៩៩១នាក់ ក្នុងនោះ ស្រីចំនួន១០៣២នាក់ មាន៥៤សញ្ជាតិ និងមាននាវឹកចំនួន៧៨៣នាក់ ស្រីចំនួន៦៤៨នាក់ មាន៣០សញ្ជាតិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ