ព័ត៌មានជាតិ
កម្មវិធី CP x Makro Food Festival 2023 បង្ហាញពីសារៈសំខាន់ នៃសុវត្ថិភាពចំណីអាហារ ចំពោះអ្នកបរិភោគនៅកម្ពុជា
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារ ឈានមុខគេ និងផ្សារម៉ាក្រូ ខេមបូឌា (មជ្ឈមណ្ឌលលក់ដុំសម្រាប់ប្រតិបត្តិការរអាជីវកម្មអាជីព) បានសហការគ្នារៀបចំកម្មវិធី «CP x Makro Food Festival 2023» ដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងសុវត្ថិភាព និងស្តង់ដារចំណីអាហារនៅកម្ពុជា។
លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារបានមានប្រសាសន៍ថា ៖« អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅរបស់យើង ការទទួលទានអាហារមានគុណភាពល្អ រួមចំណែកធ្វើឱ្យយើងមានសុខភាពល្អ និងធ្វើឱ្យជីវិតកាន់តែប្រសើរ»។

«ដូច្នេះហើយទើបក្រុមហ៊ុន ស៊ី.ភី. និងផ្សារម៉ាក្រូ បានសហការគ្នារៀបចំកម្មវិធី «CP x Makro Food Festival 2023» នេះឡើង ដើម្បីឱ្យអតិថិជនកម្ពុជាទទួលបានអាហារដែលមានគុណភាពល្អ ជាមួយនឹងស្តង់ដារលំដាប់ពិភពលោកពីក្រុមហ៊ុន ស៊ី.ភី. ជាមួយនឹងពាក្យស្លោក«អាហារសុវត្ថិភាព ជឿជាក់លើ ស៊ី.ភី. »។ ក្រុមហ៊ុនស៊ី.ភី. បាននាំមកនូវផលិតផលអាហារដែលមានអនាម័យខ្ពស់ដូចជា សាច់ជ្រូកអនាម័យ សាច់មាន់ ហតដក និងស៊ុតដែលមានលក់នៅផ្សារម៉ាក្រូ» លោកវេជ្ជបណ្ឌិត Poohrich បានថ្លែង។
នៅក្នុងសុន្ទរកថាបើកកម្មវិធី លោក Piyapat Wongsree ជំនួយការនាយករងអាជីវកម្មលក់ជ្រូកបំណែកក្រុមហ៊ុនស៊ី.ភី. ខេមបូឌា បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ យើងឃើញថាអាហារគ្មានអនាម័យជាច្រើន ជាពិសេសផលិតផលនាំចូលដែលមិនមានប្រភពច្បាស់លាស់ និងគ្មានការធានាគុណភាព ដាក់លក់នៅក្នុងប្រទេសកម្ពុជា។ កត្តានេះបង្កជាផលប៉ះពាល់ដល់សុខភាព និងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មកសិ-ពាណិជ្ជកម្ម នៅក្នុងម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
« ស៊ី.ភី. ចង់ឃើញប្រជាជនកម្ពុជា មានសុខភាពកាន់តែល្អប្រសើរ តាមរយៈការទទួលទានអាហារដែល មានគុណភាពល្អ ហើយស៊ី.ភី. ប្តេជ្ញាផលិតអាហារដែលមានអនាម័យ ជាមួយនឹងមានអាហារូបត្ថម្ភខ្ពស់។ លើសពីនេះ ស៊ី.ភី. និងធ្វើឱ្យប្រសើរឡើងនូវការផលិតចំណីអាហារ និងការកែច្នៃតាមស្តង់ដារពិភពលោក។ ដូច្នេះ អតិថិជនកម្ពុជាទាំងអស់អាចជឿជាក់លើផលិតផលចំណីអាហារ ស៊ី.ភី. បាន។

ក្នុងកិច្ចសហការជាមួយផ្សារម៉ាក្រូ អតិថិជនអាចមានទំនុកចិត្តលើដំណើរការប្រកបដោយអនាម័យ និងការធានាគុណភាពនៃផលិតផល។ ម៉ាក្រូ ជាមជ្ឈមណ្ឌលលក់ដុំដែលល្អបំផុតប្រកបដោយស្តង់ដារអន្តរជាតិ សម្រាប់ដៃគូពាណិជ្ជកម្ម។» លោក Piyapat ថ្លែងបន្ថែម។
កម្មវិធីនេះក៏មានការរៀបចំជាសិក្ខាសាលាខ្នាតតូចផងដែរ ដើម្បីបង្ហាញពីសារៈសំខាន់នៃសុវត្ថិភាពចំណីអាហារ។ វាគ្មិនជំនាញមកពីក្រុមហ៊ុនស៊ី.ភី. និងផ្សារម៉ាក្រូបាន ពិភាក្សាលើប្រធានបទ «សុវត្ថិភាពចំណីអាហារ និងស្តង់ដារចំណីអាហារនៅកម្ពុជា»។ នៅក្នុងកិច្ចពិភាក្សានោះ មានចំណុចសំខាន់ចំនួន៤ ចំណុច។

ចំណុចទីមួយ, និយមន័យនៃពាក្យ «សុវត្ថិភាពចំណីអាហារ» គឺជាផលិតផលចំណីអាហារដែលមានសារធាតុចិញ្ចឹមនិងផលិតដោយអនាម័យខ្ពស់ ដោយមិនមានការចម្លងរោគនៃជំងឺផ្សេងៗ។
ចំណុចទីពីរគឺពាក់ព័ន្ធទៅនឹងការជ្រើសរើសប្រភេទផលិតផលអាហារដែលមានប្រភពច្បាស់លាស់ ដំណើរការផលិត លក្ខខណ្ឌរក្សាទុក ថ្ងៃខែផលិត កាលបរិច្ឆេទផុតកំណត់ និងទ្រង់ទ្រាយ(រូបរាង ក្លិន រសជាតិ)។
ចំណុចទីបីទាក់ទងនឹងការយល់ច្រឡំអំពីសុវត្ថិភាពចំណីអាហារ ដែលជាបញ្ហាត្រូវយកចិត្តទុកដាក់។ ការដែលមានរោងចក្រកែច្នៃស្តង់ដារនៅកម្ពុជា ដូចជារោងចក្រផលិតចំណីអាហាររបស់ស៊ី.ភី.ជាដើម។ ផលិតផលសាច់ស្រស់ដែលចេញពីរោងចក្រស្តង់ដារត្រូវបានប្រតិបត្តិការក្នុងការថែរក្សានូវសីតុណ្ហភាពនៃកម្រិតមួយ ដើម្បីរក្សាគុណភាពផលិតផល និងកាត់បន្ថយនៃការរីកលូតលាស់នៃបាក់តេរីនៅក្នុងអាហារ។
ចំណុចចុងក្រោយគឺការណែនាំដើម្បីឱ្យអតិថិជនទទួលបានចំណីអាហារដែលមានអនាម័យ គឺត្រូវទិញផលិតផល គ្រឿងផ្សំ ព្រមទាំងចំណីអាហារ ពីហាងដែលមានអនាម័យ និងមានការត្រួតពិនិត្យគុណភាពពីអ្នកជំនាញ។ លើសពីនេះទៅទៀត ផលិតផលប្រភេទនីមួយៗត្រូវការស្តុកទុកក្រោមសីតុណ្ហភាពផ្សេងៗគ្នា។ ឧទាហរណ៍ ៖ ធម្មតា(២៥ អង្សាសេ) ត្រជាក់(០-៤ អង្សាសេ) និងកក(-20 អង្សាសេ) ដើម្បីរក្សាគុណភាព និងរយៈពេលទុកឱ្យបានជាអតិបរមា។
តាមរយៈកិច្ចសម្ភាសន៍បងស្រី លក្ខិណា និងប្អូនស្រី ណាវីន ដែលបានចូលរួមក្នុងកម្មវិធីនេះសុទ្ធតែបានសម្តែងការកោតសរសើរ ដោយបានលើកឡើងថា ៖«យើងមានមោទនភាព និងជឿជាក់ក្នុងការទិញផលិតផលចំណីអាហារនៅផ្សារម៉ាក្រូ ដោយសារតែគ្រប់ផលិតផល មានអនាម័យ ហើយផលិតផលអាហារមានគុណភាពខ្ពស់ ជាពិសេសគឺផលិតផលរបស់ស៊ី.ភី.ដូចជាសាច់ជ្រូកអនាម័យ សាច់មាន់ ហតដក និងស៊ុត។

សម្រាប់កម្មវិធី «CP x Makro Food Festival» ចាប់ផ្ដើមពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅផ្សារម៉ាក្រូសែនសុខ និងម៉ាក្រូជ្រោយចង្វារ។ សម្រាប់រាល់ការចំណាយ អស់ចំនួន៥ដុល្លារ ក្នុងការទិញផលិតផលចំណីអាហារស៊ី.ភី.ដូចជា ( សាច់ជ្រូកអនាម័យ សាច់មាន់ ហតដក និងស៊ុត) អតិថិជននឹងទទួលបាននូវគូប៉ុងបញ្ចុះតម្លៃសម្រាប់ការទិញផលិតផលណាមួយពីហាង Five Star, Star Coffee, និង Hi-Pork។ ម្យ៉ាងវិញទៀត គូប៉ុងនេះក៏អាចសន្សំដើម្បីប្តូរយករង្វាន់ផ្សេងៗទៀតពីក្រុមហ៊ុនស៊ី.ភី. រួសរាន់ឡើងរង្វាន់មានចំនួនកំណត់៕





-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?