ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថានក្រើនរំលឹកឲ្យនិស្សិតត្រូវមានភាពស្អាតពីខាងក្នុង ដើម្បីជាតិនិងខ្លួនឯង
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត លើកទឹកចិត្តឲ្យនិស្សិតខ្មែរដែលទទួលបានជយលាភីអាហារូបករណ៍នូវែលហ្សេឡង់ ត្រូវមានភាពស្អាតពីខាងក្នុង ដើម្បីទទួលបានកិត្តិយសសម្រាប់ខ្លួនឯងផង និងជូនជាតិមាតុភូមិផង។

កាលពីថ្ងៃទី២៧ ខែធ្នូ និស្សិតជយលាភីអាហារូបករណ៍ Manaaki New Zealand ចំនួន ២៧ នាក់ ទទួលបានការអនុញ្ញាតឲ្យចូលជួបសំណេះសំណាល និងទទួលយកនូវអនុសាសន៍ណែនាំពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ក្នុងជំនួបនេះដែរ លោក អ៊ាង សុផល្លែត បានលើកទឹកចិត្តឲ្យនិស្សិតកម្ពុជាដែលជាម្ចាស់ជយលាភីអាហារូបករណ៍ Manaaki New Zealand ទាំង ២៧ រូប គប្បីត្រូវបង្ហាញនូវភាពស្អាតរបស់ខ្លួនទៅកាន់អន្តរជាតិ ដើម្បីជាកិត្តិយសសម្រាប់ខ្លួនឯងផង និងជាតិមាតុភូមិផង។
ភាពស្អាតពីខាងក្នុងនេះ លោករដ្ឋមន្ត្រីចង់សំដៅដល់ភាពស្អាតស្អំ ស្មោះត្រង់ និងអំពើល្អ សុច្ចរិតភាព ដែលជាដើមទុនសំខាន់បំផុតក្នុងជីវិតរបស់យើងម្នាក់ៗ ទោះជាប្រកបកិច្ចការងារអ្វីក៏ទទួលបានជ័យជម្នះដែរ។ ជាក់ស្ដែងភាពស្អាតនេះ គឺមានក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដែលយុទ្ធសាស្ត្រនេះហើយ ជំរុញឲ្យមានការគាំទ្រយ៉ាងផុលផុសពីប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបរួមជិត ៤លាននាក់ហើយមកទល់ថ្ងៃនេះ។

ទន្ទឹមនេះ លោក អ៊ាង សុផល្លែត ក៏បានលើកយកបទពិសោធន៍ផ្ទាល់មកបង្ហាញដល់និស្សិតទាំងអស់ ក្នុងន័យលើកទឹកចិត្តឲ្យបញ្ញវន្តគ្រប់រូបមានគោលដៅ និងមានផែនការក្នុងការសិក្សា ដើម្បីទទួលបានចំណេះដឹងនិងចំណេះធ្វើ បទពិសោធន៍ពីបរទេស មកចែករំលែក និងបម្រើជាប្រយោជន៍ជូនជាតិមាតុភូមិវិញ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនាពេលខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី