Connect with us

ព័ត៌មានជាតិ

លោក ម៉ៅ សុផាន់ ណែនាំអាជ្ញាធរខេត្តព្រះវិហារ យកចិត្តទុកដាក់គ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អ

បានផុស

នៅ

អញ្ជើញបិទសន្និបាតការងាររបស់រដ្ឋបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក ម៉ៅ សុផាន់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានណែនាំឱ្យអាជ្ញាធរខេត្តនេះ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លីប្រកបដោយប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទសន្និបាតនេះ លោក គីម រិទ្ធី បានរាយការណ៍ជូនលោក ម៉ៅ សុផាន់ អំពីលទ្ធផលការងារដែលសម្រេចបាន ក្នុងឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះវិហារ មានដូចជា ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី ព្រៃឈើ ជលផល ការផ្តល់សេវាសង្គម ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចគាំពារសង្គម ជាដើម។

បន្ទាប់ពីបានស្ដាប់ការរាយការណ៍នេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គ​មេបញ្ជាការរងនៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រះវិហារ បានវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ ដែល​បាន​រួមគ្នា​យ៉ាង​ល្អ​បំពេញ​តួនាទី ភារកិច្ច ការទទួលខុសត្រូវ រហូត​សម្រេចបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ទូទាំង​ខេត្ត​។

ក្នុងនាមជាប្រធានក្រុមការងារចុះមុលដ្ឋានខេត្តព្រះវិហារ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ​ក៏បានផ្ដល់​គោលការណ៍​ណែនាំដល់រដ្ឋបាលខេត្តព្រះវិហារ​លើ​កិច្ចការ​អាទិភាព​សំខាន់​ៗ​មួយ​ចំនួន សម្រាប់ជាទិសដៅបន្តអនុវត្តនៅក្នុងឆ្នាំ២០២៤ មានដូចជា ការពង្រឹងខឿនការពារជាតិ និងការពារសន្តិសុខជាតិ ឱ្យបានរឹងមាំ បន្តជំរុញចលនាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពង្រឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងពង្រឹងរបៀបរបបការងារ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង។

បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅឆ្នាំ២០២៤ខាងមុខនេះ ជាឆ្នាំទី១នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច​ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ​ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាព វៃឆ្លាត និងស្អាតស្អំ។ លោក បានបន្តថា ទាំងនោះក៏ជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ ដែលនឹងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ២ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋជាង៩០គ្រួសារ ស្នើសុំអាជ្ញាធររាជធានីជួយចុះបញ្ជីដីធ្លី ដោយ​កាត់​ឆ្កៀល​ដី​ចេញ​អនុក្រឹត្យ​នៅតំបន់បឹងតាមោក

ព័ត៌មានជាតិ៤ ម៉ោង មុន

មេពន្ធនាគារឱ្យពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម