ព័ត៌មានជាតិ
ឆ្នាំនេះបទល្មើសព្រហ្មទណ្ឌថយចុះជាង ៥% បើធៀបឆ្នាំ ២០២២
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅឆ្នាំ២០២៣ ការបង្ក្រាបបទល្មើសបានជិត ៥០០ ករណីស្មើនឹងជាង ៨៦% នៃចំនួនបទល្មើសរួម។ នេះជាសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស កាន់តែមានប្រសិទ្ធភាព របស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/photo_2023-12-28_10-41-03-1024x682.jpg)
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងនៅក្នុងពិធី “បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ” នៅព្រឹកថ្ងៃទី២៨ ខែធ្នូ នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” រក្សាបានសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌ កើតមាន ៥៣១/៥៦៣ ករណី ថយចុះ ៣២ ករណី ស្មើនឹង ៥,៧% ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ៤៥៩ ករណី ស្មើនឹង ៨៦,៤៤% នៃចំនួនបទល្មើសរួម ដែលនេះ បង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស កាន់តែមានប្រសិទ្ធភាព របស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/photo_2023-12-28_11-07-40-1024x682.jpg)
លោក ឃួង ស្រេង បានបន្តថា សម្រាប់ឆ្នាំ២០២៣នេះ ការងារកិច្ចការច្បាប់ និងការដោះស្រាយវិវាទមូលដ្ឋាន បានទទួល ពាក្យបណ្តឹងពីប្រជាពលរដ្ឋ និងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៩១ ករណី ក្នុងនោះ៖ សំណុំរឿងចំនួន ៣៤ ករណី បានដោះស្រាយ ចប់សព្វគ្រប់ និងសំណុំរឿងចំនួន ៥៧ ករណី ទៀត កំពុងពិនិត្យ និងបញ្ជូនទៅអង្គភាពពាក់ព័ន្ធ ដើម្បីដោះស្រាយបានអនុវត្តដោយជោគជ័យនូវគម្រោងលើកកម្ពស់ជីវភាពប្រជាជន ក្រីក្រ (LEAP) រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមឥណទានរបស់ធនាគារ ពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។
គិតមកទល់ ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល ៦ឆ្នាំ (២០១៨- ២០២៣) និងបានបិទបញ្ចប់គម្រោង កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៣ ក្នុងនោះ ទាំងអនុសកម្មភាពទី១ និងអនុសកម្មភាព ទី២ ត្រូវបានអនុវត្តចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុក ហើយឆ្លងតាមកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាឆ្លុះបញ្ចាំង ជាបន្តបន្ទាប់ គម្រោងនេះ ត្រូវបានក្រសួង-ស្ថាប័នថ្នាក់ជាតិ ដៃគូ អភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ គោលដៅ វាយតម្លៃថាពិតជាបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋចំនួនប្រមាណ ៥៦.៦៧៧ នាក់ និងដោយ ប្រយោលប្រមាណ ២២ ម៉ឺននាក់។
លោក ឃួង ស្រេង បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រក ចេញ-ចូលតែមួយរាជធានីភ្នំពេញ បានសរុបចំនួន ៦៥.៦៩៨ សេវា ពោលគឺ ជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានី ភ្នំពេញ ចំនួន ១៨០ សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូលថវិការដ្ឋចំនួនជិត ២៧ ពាន់លានរៀល ឬស្មើនឹងប្រមាណ ៦,៥៨ លានដុល្លាអាមេរិក។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/photo_2023-12-28_11-07-41-1024x682.jpg)
បន្ថែមពីនេះរដ្ឋបាលរាជធានីភ្នំពេញ បានអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនថែមទៀត។ ទន្ទឹមនឹងសមិទ្ធផល និងស្នាដៃការងារនេះយើងក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលត្រូវទទួលខុសត្រូវ ដូច្នេះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ បានឯកភាពគ្នាលើកយកទិសដៅការងារ និងបញ្ហាប្រឈមថ្មីៗ ដើម្បីរៀបចំជាប្រធានបទ សម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតនេះ ដោយសម្រេចបែងចែកជាក្រុមពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើ ប្រធានបទចំនួន ៤ ទី១៖ ការបង្ការ បង្ក្រាប និងលុបបំបាត់ការធ្វើចរាចរ និងប្រើប្រាស់គ្រឿងញៀន។ ទី២៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ទៅនឹងបញ្ហាឈាម ដោយតម្លាភាព។ ទី៣៖យន្តការផ្តល់ជំនួយសង្គមជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោ និងទី៤៖ ការពង្រឹងគុណភាពអប់រំនៅរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត