Connect with us

ព័ត៌មានជាតិ

សហគ្រាស​ ៧៥ ម៉ឺន​កន្លែង​នៅ​កម្ពុជា​ ជាង ១០% គ្រប​ដណ្តប់​ដោយអាជីវកម្ម​តាមចិញ្ចើមផ្លូវ​​

បានផុស

នៅ

​ការ​ធ្វើ​ជំរឿន​សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ បាន​បង្ហាញថា ​​សហគ្រាស​អាជីវកម្ម​ដែល​កំពុង​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​គិតត្រឹមថ្ងៃទី០១ ខែ​មីនា ឆ្នាំ​២០២២ មាន​ជាង ៧៥ ម៉ឺនមូលដ្ឋាន​។

ក្នុង​ចំណោម​អង្គភាព​សេដ្ឋកិច្ច​ជាង ៧៥ ម៉ឺន​មូលដ្ឋាន គ្រប​ដណ្តប់​​ដោយ​អង្គភាព​សេដ្ឋកិច្ច​តាម​ចិញ្ចើម​ផ្លូវ​​មាន​ជាង ១០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គភាព​សេដ្ឋកិច្ច​ដែល​ធ្វើ​សកម្មភាព​អាជីវកម្ម​តាម​ចិញ្ចើមផ្លូវ គឺជា​អង្គភាពអាជីវកម្ម​ដែលមាន​លក្ខណៈ​ដូចជា តូប ឬស្តង់​ជាដើម ដែលមានទីតាំង​អាជីវកម្មជាក់លាក់​នៅលើចិញ្ចើមផ្លូវ។

ផ្អែក​តាម​លទ្ធផល​​ជំរឿន​ អង្គភាពសេដ្ឋកិច្ចតាមចិញ្ចើមផ្លូវមាន​ចំនួន ៧៧ ០៧៣ មូលដ្ឋាន ស្មើ ១០,២% នៃចំនួនអង្គភាពសេដ្ឋកិច្ចសរុប​ទូទាំង​ប្រទេស​។ ក្នុង​នោះ​​មានការ​ចូលរួម​ពី​ស្ត្រីប្រមាណ ៧៥% ហើយដែល​​អ្នក​ចូលរួម​ការងារ​​ពី​ ១ នាក់ ឬ ២ នាក់មានប្រមាណ ៨៩%។

កម្ពុជា​មានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣ ៦៧០ សហគ្រាស គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ នេះបើ​យោងតាម​របាយការណ៍ជំរឿនសេដ្ឋកិច្ច​ឆ្នាំ ២០២២។

បើប្រៀបធៀបលទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ទៅនឹងលទ្ធផលនៃជំរឿនសេដ្ឋកិច្ចនៅឆ្នាំ ២០១១ ចំនួនអង្គភាពសេដ្ឋកិច្ចនៅឆ្នាំ ២០២២ កើនឡើងប្រមាណ ៤៩% ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំមាន ៣,៧%។ ជាមួយ​គ្នា​នេះ​ដែរ អ្នកចូលរួមការងារបានកើនឡើងដល់ ៧០,៩% ដែល​នាំ​ឱ្យអត្រាកំណើនប្រចាំឆ្នាំមានប្រមាណ ៥% ជា​កម្រិត​មួយ​ខ្ពស់ជាងអត្រាកំណើនប្រជាជនដែលមានប្រមាណតែ​ ១,៤% ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ការធ្វើ​ជំរឿន​សេដ្ឋកិច្ច ឆ្នាំ២០២២ គ្របដណ្ដប់​លើអង្គភាព​សេដ្ឋកិច្ច​ដែល​មាន​ទីតាំង​ជាក់លាក់​អចិន្ត្រៃយ៍​ស្ថិតក្នុងដែនដី​នៃព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម