ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញមន្ត្រីគ្រប់ជាន់ថ្នាក់ បន្តពង្រឹងការបម្រើសេវាសាធារណៈជូនពលរដ្ឋ
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានជំរុញដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តគ្រប់ជាន់ថ្នាក់ ត្រូវបន្តពង្រឹងនិងពង្រីកការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា មន្ត្រីរាជការខេត្តគ្រប់ជាន់ថ្នាក់នៃខេត្តក្រចេះ ត្រូវបន្តតាមដាននូវសភាពការនយោបាយក្នុងប្រទេស ត្រូវពង្រឹងការផ្សព្វផ្សាយ និងពង្រីកបច្ចេកទេសការដាំដុះ កែច្នៃផលិតផល ដើម្បីរក្សាតុល្យភាព និងលើកកម្ពស់ផលិតផលក្នុងស្រុក។ ម្យ៉ាងវិញទៀត ត្រូវបន្តពង្រឹង និងពង្រីកនូវការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស តាមរយៈមេឃុំ-ចៅសង្កាត់ ស្មៀន មេភូមិ មេប៉ុស្តិ៍ រួមទាំងមណ្ឌលសុខភាព ដែលជាគោលដៅរបស់ពលរដ្ឋ និងជាស្នូលសំខាន់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ការបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ គឺទទួលបានមកវិញជាមួយការផ្ដល់សេចក្ដីទុកចិត្តរបស់ប្រជាពលរដ្ឋ និងការគាំទ្រ ចំពោះរាជរដ្ឋាភិបាល ក្នុងការបន្តដឹកនាំប្រទេសឲ្យមានអភិវឌ្ឍរីកចម្រើន រុងរឿងកាន់តែខ្លាំងឡើង»។

មិនត្រឹមប៉ុណ្ណឹង ក្នុងនាមជាមន្ត្រីខេត្តក៏ត្រូវបន្តថែរក្សាការពារនូវធនធានធម្មជាតិ ជីវៈចម្រុះ ពិសេសធនធានកម្រដែលជាចំណុចនៃកំណើនសេដ្ឋកិច្ចលើវិស័យទេសចរណ៍ និងបន្តរក្សា រុករកសម្បត្តិបេតិកភណ្ឌបន្ថែមទៀត ដើម្បីបម្រើដល់វិស័យទេសចរណ៍ខេត្ត ឲ្យកាន់តែមានភាពទាក់ទាញសម្បូរបែប។
ក្នុងបរិបទនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញផែនការដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិឲ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

ទន្ទឹមនេះ លោក នេត្រ ភក្ត្រា ក៏បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដែលខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ក្នុងវិស័យសាធារណៈ ឆ្លើយតបទៅនឹងបំណងរបស់ពលរដ្ឋ ក្នុងការថែរក្សាការពារ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងខេត្តក្រចេះផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ