Connect with us

ព័ត៌មានជាតិ

​ចុះ​បង្រ្កាប​បទល្មើស​នេសាទ​​ទ្រង់ទ្រាយធំ ២ ថ្ងៃជាប់គ្នា​​បណ្តាស្រុកជាប់បឹងទន្លេសាប​ក្នុង​ខេត្ត​បាត់ដំបង

បានផុស

នៅ

មន្ត្រីខ័ណ្ឌរដ្ឋបាលជលផលបានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក រួមមន្ទីរស្ថាប័នពាក់ព័ន្ធចុះបង្រ្កាបទល្មើសនេសាទ​ជាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី ២៦ ខែធ្នូ លើគោលដៅបណ្តាស្រុកដែលជាប់បឹងទន្លេសាបនៃខេត្តបាត់ដំបង ក្នុងនោះមាន ស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ និង ស្រុកមោងឫស្សី ក្នុងគោលដៅបោសសំអាតបទល្មើសនៅរដូវ​ទឹកសម្រក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានឲ្យដឹងថា ការបង្ក្រាបនេះគោលដៅសំខាន់គឺនៅតាមឡូត៍នេសាទនិមួយៗដែលជនខិលខូចលួចដាក់។ ក្នុងនោះបានបង្ក្រាបក្នុងភូមិសាស្ត្រចំណុចកូនយំ (អតីតឡូត៍នេសាទ​លេខ​២) ឃុំកោះ ជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលជាជំហានទី១ បានប្រើប្រាស់កម្លាំង ៤៨​ នាក់ ក្នុងនោះមានរដ្ឋបាលស្រុកឯកភ្នំ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ភូមិភាគ ៥ សឹករងខេត្ត ស៊ើបការមណ្ឌល ៥ បរិស្ថាន ជលផល សហគមន៍នេសាទ ជាមួយមធ្យោបាយកាណូត ១៤ គ្រឿង។ លទ្ធផលនៃការបង្ក្រាប​រួមមានសាច់មងប្រវែង ១៥០០ ម៉ែត្រ បង្គោលចំនួន ២០០ ដើម ឡុកចំនួន ០៣ គ្រឿង ត្រូវបានដុតកំទេចចោល។

លោកនាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបន្តឲ្យដឹងទៀតថា ការបង្ក្រាបជំហានទី២ ក្នុងភូមិសាស្ត្រចំណុចអូរដា ច្រាំង ចោទ បឹងសំ និងខាងលើបឹងសំ (អតីតឡូត៍នេសាទលេខ២) ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃ​ទី​ ២៧ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសនេសាទជាលក្ខណ:សិប្បកម្មក្នុងកន្លែងអភិរក្សជលផល បង្ក្រាបបាន ០៤ ករណី ដោយប្រើប្រាស់​កម្លាំង ៦៣ នាក់ មធ្យោបាយកាណូត ១៨ គ្រឿង។ ជាលទ្ធផលបានកាប់បំផ្លាញចោលសាច់មងប្រវែង ៣៥០០ ម៉ែត្រ បង្គោលចំនួន ៨០០ ដើម ឡុកចំនួន ១១ គ្រឿង ត្រីចម្រុះចំនួន ៤០០ គីឡូក្រាម។

លោកបានបញ្ជាក់ថា រដូវទឹកសម្រកនេះ ត្រីចម្រុះត្រូវបានប្រមូលផ្តុំដែលជាការងាយគ្រោះថ្នាក់ចំពោះអ្នកប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ចាប់យក ដែលធ្វើឲ្យទំហំត្រីនៅដែនបឹងទន្លេសាបនៃខេត្តបាត់ដំបងថយចុះយ៉ាងឆាប់។

យ៉ាងណាមិញ រដូវទឹកសម្រក ការចុះបង្ក្រាបមិនជាការប្រឈមអ្វីនោះទេដោយសារតែទំហ៊ុំទឹករួមតូចហើយការបង្ក្រាបប្រើរយះពេលខ្លីត្រឹម ១០ ថ្ងៃអាចបង្ក្រាបបានគ្រប់ជ្រុងជ្រោយ។

បើតាមមន្រ្តីជលផល​ខេត្តបាត់ដំបង មានស្រុកចំនួន ៤ នៃខេត្តបាត់ដំបងដែលជាប់ដែនបឹងទន្លេសាបក្នុងនោះមាន ស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកមោងឫស្សី។ បច្ចុប្បន្ន ស្រុកថ្មគោល និងស្រុកសង្កែ ទឹកស្រកអស់ហើយនៅតែស្រុក ឯកភ្នំ និង ស្រុកមោងឫស្សីប៉ុណ្ណោះ ដែលទឹកមិនទាន់ស្រកអស់ ហើយការបង្ក្រាបនៅតែមានជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាឲ្យ​បទ​ល្មើសអស់ក្នុងរដូវទឹកសម្រកនេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម