ព័ត៌មានជាតិ
ការសាងសង់របងឧទ្យានជាតិភ្នំតាម៉ៅ សម្រេចបាន ៩៥ ភាគរយ
លោក ញឹក រតនៈពេជ្រ ប្រធានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ បានឱ្យដឹងថា ការសាងសង់របងឧទ្យានជាតិភ្នំតាម៉ៅសម្រេចបាន ៩៥ ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗនេះ។
ឧទ្យានភ្នំតាម៉ៅ នឹងមានសក្ដានុពលទេសចរខ្លាំង ខណៈអាជ្ញាធរមានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាផ្លូវ អាងទឹក និងដាំឈើប្រណិតជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/photo_2023-12-28_15-19-08-1024x578.jpg)
លោក ញឹក រតនៈពេជ្រ បានបញ្ជាក់ថា សួនសត្វភ្នំតាម៉ៅ កំពុងរៀបចំថវិកា ដែលបានមកពីចំណូលនៃការទស្សនារបស់ភ្ញៀវទេសចរ ដើម្បីយកថវិកាទាំងនោះ មកអភិវឌ្ឍតំបន់សួនសត្វភ្នំតាម៉ៅវិញ ដូចជា៖ កសាងផ្លូវសម្រាប់ធ្វើដំណើរ ការជួលបុគ្គលិកបម្រើការនៅឧទ្យាន ការលំនៅឱ្យសត្វ និងការទិញថ្នាំពេទ្យ សម្រាប់សត្វនៅពេលឈឺថ្កាល់ ម្ដងៗ ពីព្រោះតែពេលខ្លះ ថវិកាដែលបានមកពីរាជរដ្ឋាភិបាល គឺមិនទាន់គ្រប់គ្រាន់ក្នុងការចំណាយទូទៅ ក្នុងតំបន់ឧទ្យានជាតិសួនសត្វភ្នំតាម៉ៅ នៅឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/photo_2023-12-28_15-20-42-1024x579.jpg)
សូមជម្រាបថា ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» នេះ ត្រូវបានបែងចែកជា ៣តំបន់ ទី១ តំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព មានផ្ទៃដីទំហំ ១០២១ហិកតា។
ទី២ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ហិកតា និងទី៣ តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតា៕
![](https://www.kampucheathmey.com/wp-content/uploads/2023/12/8-9.jpg)
អត្ថបទ៖ ឡេង ដេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត