Connect with us

ព័ត៌មានជាតិ

សិស្សរៀននៅសាលាជំនាន់ថ្មី នឹងលែងបង់វិភាគទាន

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ចាប់ពី ឆ្នាំ២០២៤ តទៅ ក្រសួងលែងតម្រូវឱ្យមាតាបិតាសិស្សរៀននៅសាលារៀនជំនាន់ថ្មី បង់វិភាគទានទៀតហើយ ដោយរដ្ឋជាអ្នកបង់ជំនួស ប៉ុន្តែមាតាបិតា អាណាព្យាបាលសិស្សអាចចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពី ក្របខណ្ឌអភិវឌ្ឍន៍សាលារៀនជំនាន់ថ្មី ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគលើសាលារៀនជំនាន់ថ្មី សរុបថវិកា ១២,៤ លានដុល្លារ រួមផ្សំជាមួយថវិការបស់មូលនិធិសប្បុរសជន និងការចូលរួមថវិកាបដិភាគពីមាតាបិតា អ្នកអាណា-ព្យាបាលសិស្សផងដែរ។ ចំពោះសិស្សមកពីគ្រួសារក្រីក្រ និងមានប័ណ្ណក្រីក្រ ត្រូវបានចូលរៀន ដោយមិនតម្រូវឱ្យបង់វិភាគទាននោះទេ។

ក្រសួងបានបន្តថា ចាប់ពីឆ្នាំ២០២៤ តទៅ វិភាគទានដែលមាតាបិតាធ្លាប់បង់ក្នុងពេលកន្លងមក លែងជាកាតព្វកិច្ច ហើយរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការ នៃសាលារៀនជំនាន់ថ្មី។ ទោះជាយ៉ាងនេះក្តី សាលារៀននៅតែអាចបន្តទទួលវិភាគទានពីសប្បុរសជន ក៏ដូចជាមាតាបិតា អាណាព្យាបាលសិស្ស តាមគោលការណ៍ស្ម័គ្រចិត្ត។

បើតាមក្រសួងអប់រំ គិតត្រឹមឆ្នាំ២០២៣ នេះ ក្រសួងមានសាលារៀនជំនាន់ថ្មីចំនួន ១៣ កន្លែង ក្នុងនោះ សាលាបឋមសិក្សា ៤ កន្លែង និងសាលាមធ្យមសិក្សា ៩ កន្លែង មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ស្ពឺ ស្វាយរៀង និងខេត្តព្រៃវែង ដែលមានចំនួនសិស្សបានកើនឡើងពី ៤៣៤ នាក់ នៅឆ្នាំ២០១៦ ដល់ ៩ ៨៥៨ នាក់ នៅឆ្នាំ ២០២៣។

ក្រសួងនឹងពង្រីកគម្រោងសាលារៀនជំនាន់ថ្មី តាមគោលការណ៍ភូមិសាស្ត្រ ដោយត្រូវបង្កើតឱ្យបានមួយសាលារៀន យ៉ាងហោចសម្រាប់ទីរួមខេត្តនីមួយៗ និងពង្រីកឱ្យបានទូទាំង ២៥ ខេត្ត រាជធានី តាមអភិក្រមរក្សាទុកសាលារៀន​ដែលបាន ​និងកំពុងអនុវត្តរួចហើយ ដើម្បីផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់​សំដៅចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។

ជាមួយគ្នានេះដែរ ក្រសួងនឹងបន្តប្រែក្លាយសាលារៀនជំនាន់ថ្មី ពីកន្លែងអាទិភាពសម្រាប់តែសិស្សឆ្នើម ដែលមានលទ្ធភាព​ផ្នែកថវិកា ទៅជា មជ្ឈមណ្ឌលឧត្តមភាព ដែលបើកចំហសម្រាប់សិស្សឆ្នើមទាំងអស់ប្រកបដោយសមធម៌។

ចំពោះសិស្សរៀនសាលារៀនជំនាន់ថ្មី ត្រូវឆ្លងកាត់ការធ្វើតេស្តមុនចូលរៀន និងត្រូវបង្ហាត់បង្រៀនដោយគ្រូបង្រៀន ដែលមានគុណភាព និងវិធីសាស្ត្របង្រៀនថ្មី។ សាលារៀនជំនាន់ថ្មីបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់គ្រូបង្រៀន ដើម្បីបង្រៀនពេញមួយថ្ងៃ និងបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងមិនបង្រៀនគួរយកលុយពីសិស្ស។

សាលារៀនជំនាន់ថ្មីផ្តោតលើការ បណ្តុះបណ្តាលខាងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ (STEM) ដែលឆ្លើយតប​ទៅនឹងចក្ខុវិស័យ ក្នុងការបង្កើត សង្គម និងសេដ្ឋកិច្ចនីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងបង្រៀន និងសម្រាប់ត្រៀមសិស្ស ដើម្បីរៀនខាងផ្នែកវិស្វករ គ្រឿងយន្ត អេឡិចត្រូនិច សំណង់ ឧស្សាហកម្មចំណីអាហារ វេជ្ជសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ការសរសេរកម្មវិធីកុំព្យូទ័រ វិទ្យាសាស្ត្រទិន្នន័យ អ្នករចនា (Designer) សោតទស្សន៍ (Media) សម្រាប់ការធ្វើ ពិពិធកម្មសេដ្ឋកិច្ចដោយប្រើប្រាស់វិធីសាស្ត្របង្រៀនទំនើបតាម បែបរិះរក ដោះស្រាយបញ្ហា និងតាមបែបគម្រោង ដែលបណ្តុះទាំងវិជ្ជាសម្បទា និងបំណិនសតវត្សរ៍ទី២១ ជាពិសេសបំណិន​សហការ ត្រិះរិះពិចារណា ទំនាក់ទំន ង និងលើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៍​ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម