Connect with us

ព័ត៌មានជាតិ

ការផ្ទេរភារកិច្ចលោក តាន់ សុខវិជ្ជា គឺជាការត្រួតពិនិត្យសមាសភាពនៃលេខាធិការដ្ឋាន និងត្រៀមរៀបចំសមាសភាពជាថ្មី

បានផុស

នៅ

ការផ្ទេរ និងសម្រួលភារកិច្ចរបស់លោកឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា ពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មកជាទីប្រឹក្សាក្រសួងមហាផ្ទៃ គឺជាការត្រួតពិនិត្យទៅលើសមាសភាពនៃលេខាធិការដ្ឋាន និងត្រៀមរៀបចំលក្ខណៈសមាសភាពជាថ្មីដើម្បីពង្រឹងរចនាសម្ព័ន្ធលេខាធិការដ្ឋានឡើងវិញ។ នេះជាការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២៨ធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុខៈ បានបញ្ជាក់បន្ថែមថា ការផ្ទេរ និងសម្រួលភារកិច្ចរបស់លោកឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា គឺដើម្បីការអនុវត្តឲ្យមានប្រសិទ្ធិភាពនៅក្នុងតួនាទីភារកិច្ច។ អ្នកនាំពាក្យរូបនេះក៏បានបន្ថែមថា បច្ចុប្បន្នក្រសួងមហាផ្ទៃគឺកំពុងតែពិនិត្យឡើងវិញអំពីការស្នើសុំកែសម្រួលសមាសភាពគ្រប់កម្រិតទាំងអស់។

គួររំលឹកថា លោកឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា អត្តលេខ ០៥៥៥៥ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ផ្ទេរ និងសម្រួលភារកិច្ច​ពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម មកជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ ប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដែលកម្ពុជាថ្មី ទទួលបាននៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម