ព័ត៌មានជាតិ
ជំរឿនសេដ្ឋកិច្ច រកឃើញសហគ្រាស ៨១ភាគរយ ទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩
វិបត្តិជំងឺរាតត្បាតកូវីដ-១៩ មានផលប៉ះពាល់អវិជ្ជមានគួរឱ្យកត់សម្គាល់ទៅលើសកម្មភាពអាជីវកម្មតាមទម្រង់ជាច្រើន ដូចជា ចំណូលមានការធ្លាក់ចុះ ការចំណាយកើនឡើង តម្រូវការទីផ្សារថយចុះ និងកង្វះដើមទុនបង្វិលសម្រាប់ដំណើរការអាជីវកម្មជាដើម។

របាយការណ៍វិភាគលទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ បានបង្ហាញថា មានសហគ្រាសប្រមាណ ៨១% បានទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងបានជះឥទ្ធិពលលើវិស័យសំខាន់ៗភាគច្រើន រួមទាំងសកម្មភាពក្នុងផ្នែកផលិតកម្មកម្មន្តសាល ពាណិជ្ជកម្មលក់ដុំ និងលក់រាយ សកម្មភាពផ្នែកស្នាក់នៅ និងសេវាចំណីអាហារផងដែរ។
លទ្ធនៃការជំរឿនសេដ្ឋកិច្ច បានឱ្យដឹងទៀតថា ក្នុងចំណោមអាជីវកម្មដែលទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ មានប្រមាណជាង ៥៨ម៉ឺនករណី ស្មើនឹង ៣៤,៨% ដែលបានរាយការណ៍ថា ចំណូលធ្លាក់ចុះនៅក្នុងឆ្នាំ២០២២។ ដោយឡែកសហគ្រាសប្រមាណជាង ៤៣ម៉ឺនករណី ស្មើនឹង ២៦,៦% បានរាយការណ៍ថា ការចំណាយមានការកើនឡើង។ ចំណែកសហគ្រាសប្រមាណជាង ២១ម៉ឺនករណី ស្មើនឹង ១២,៦% បានរាយការណ៍ថា តម្រូវការទីផ្សារបានថយចុះ។ សហគ្រាសចំនួនជាង ១៥ម៉ឺន ករណី ស្មើនឹង ៩,១% កង្វះដើមទុនបង្វិលសម្រាប់ដំណើរការអាជីវកម្ម។
យោងតាមលទ្ធផលជំរឿនសេដ្ឋកិច្ច បានបង្ហាញឱ្យដឹងថា អាជីវកម្មដែលកំពុងបើកដំណើរការនៅប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ មានជាង ៧៥ ម៉ឺនសហគ្រាស។ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជាង ៧៥ ម៉ឺនសហគ្រាស គ្របដណ្តប់ដោយអង្គភាពសេដ្ឋកិច្ចធ្វើសកម្មភាពអាជីវកម្មតាមចិញ្ចើមផ្លូវមានជាង ១០%។
លទ្ធផលបង្ហាញទៀតថា មានអាជីវកម្មភាគច្រើនបំផុត គឺនៅរាជធានីភ្នំពេញ មានប្រមាណជិត ១៥ម៉ឺនសហគ្រាស ស្មើនឹង ២០% នៃអាជីវកម្មសរុប ដោយក្នុងនោះនៅខេត្តកណ្តាល មានប្រមាណជាង ៥ម៉ឺន៧ពាន់សហគ្រាស ស្មើនឹង ៧,៦%។ នៅខេត្តសៀមរាប មានប្រមាណជាង ៥ម៉ឺនសហគ្រាស ស្មើនឹង ៦,៧%។ នៅខេត្តបាត់ដំបង មានប្រមាណជិត ៥ម៉ឺន សហគ្រាស ស្មើនឹង ៦,៦% និងខេត្តតាកែវមានចំនួនជាង ៤ម៉ឺនសហគ្រាស ស្មើនឹង ៦,០%។
ប្រភពដដែលបញ្ជាក់ថា រាជធានីភ្នំពេញ ស្ថិតនៅលំដាប់ទីមួយនៅឆ្នាំ២០២២ ដែលអាជីវកម្មបានផ្តល់ការងារប្រមាណជាង ៩៣ម៉ឺននាក់ ស្មើនឹង ៣១,២%។ ខេត្តកណ្តាលមានអ្នកចូលរួមការងារប្រមាណជិត ៣០ម៉ឺននាក់ ស្មើនឹង ៩,៦%។ នៅខេត្តកំពង់ស្ពឺ ប្រមាណជាង ២០ម៉ឺននាក់ ស្មើនឹង ៦,៩% ខេត្តតាកែវ មានប្រមាណ ១៦ម៉ឺននាក់ ស្មើនឹង ៥,៦%។ និងនៅខេត្តស្វាយរៀងមានជាង ១៥ម៉ឺននាក់នាក់ ស្មើនឹង ៥%៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ